
អារ៉ាប៊ីសាអូឌីតបានប្រកាសនូវតួលេខនៃការកើនឡើងជាប្រវត្តិសាស្ត្រដំបូងសម្រាប់អ្នកធ្វើធម្មយាត្រាអ៊ុំរ៉ោះនាឆ្នាំ២០២៣កន្លងទៅ មានចំនួនសរុបរហូតដល់ 13.55 លាននាក់

ម៉ាក្កះ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការហាជ្ជី និងអ៊ុំរ៉ោះនៃប្រទេសអារ៉ាប៊ីសាអូឌីត Dr. Tawfiq Al-Rabiah បានប្រកាសនូវតួលេខនៃការកើនឡើងជាប្រវត្តិសាស្ត្រសម្រាប់អ្នកធ្វើធម្មយាត្រាអ៊ុំរ៉ោះនាឆ្នាំ២០២៣កន្លងទៅនេះ មានចំនួនសរុបរហូតដល់ 13.55 លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ 2019 ត្រូវបានគេប៉ាន់ស្មានថាមានចំនួនត្រឹម 8.55 លាននាក់ប៉ុណ្ណោះ។
តែទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០២៤នេះវិញ អារ៉ាប៊ីសាអូឌីតក៏កំពុងព្យាយាមសម្រួលឱ្យមានការកើនឡើងនូវចំនួនតួលេខអ្នកចូលរួមជាបន្តទៀត ខណៈអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមគម្រោងដែលមានតម្លៃជាង 5 ពាន់លានរីយ៉ាល់ (SR5 billion) ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងមាក្កះ ក៏ដូចជាបង្កើននូវការបណ្តុះបណ្តាលមនុស្សជាង 120,000 នាក់បន្ថែម ដើម្បីបម្រើអ្នកធម្មយាត្រាសម្រាប់រដូវកាលថ្មី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Saudi Gazette នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

