អារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ចេញជំនួយចំនួន ២៥០ លានដុល្លារ ដល់រដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសយេម៉ែន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
ថវិកានេះធ្វើឡើងបន្ទាប់ពីការទូទាត់ដំបូងនៃចំនួនថវិកាដូចគ្នាដែលបានប្រកាសកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅពេលដែលទីក្រុង Riyadh បានប្តេជ្ញាផ្តល់ជំនួយសរុបចំនួន ១.២ ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយឱនភាពថវិការបស់រដ្ឋាភិបាល និងបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ។
លោក Mohammed al-Jaber ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅអារ៉ាប៊ីសាអូឌីត បានមានប្រសាសន៍ថា “ជំនួយទីពីរនៃជំនួយសម្រាប់គាំទ្រការដោះស្រាយឱនភាពថវិកាសម្រាប់រដ្ឋាភិបាលយេម៉ែនត្រូវបានផ្ទេរទៅឱ្យធនាគារកណ្តាលនៃប្រទេសយេម៉ែននៅទីក្រុង Aden ដែលមានទឹកប្រាក់ចំនួន ២៥០ លានដុល្លារ ដើម្បីគាំទ្រដល់ប្រាក់ខែ ប្រាក់ឈ្នួល និងការចំណាយផ្សេងៗ”។
សង្រ្គាមសេដ្ឋកិច្ច រវាងរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ និងកងជីវពល Houthi គាំទ្រដោយអ៊ីរ៉ង់ បានធ្វើឱ្យប្រទេសនេះមានបញ្ហា។ រដ្ឋាភិបាលយេម៉ែន បានផ្លាស់ប្តូរទីតាំងទៅកាន់ទីក្រុង Aden ដែលជាទីក្រុងកំពង់ផែមួយនៅឆ្នេរសមុទ្រភាគខាងត្បូង បន្ទាប់ពីកងជីវពល Houthi គាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមយករដ្ឋធានី Sanaa ក្នុងឆ្នាំ២០១៤។
គួរកត់សម្គាល់ថា អារ៉ាប៊ីសាអូឌីតបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីគាំទ្រ និងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយេម៉ែន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការផ្តល់ជំនួយសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផ្ទាល់ សរុបជាទឹកប្រាក់មានចំនួនប្រហែល ១១,២ ពាន់លានដុល្លារ ចាប់តាំងពីចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២៣៕
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)