• November 10, 2024
 អារ៉ាប៊ីសាអូឌីតគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅថ្ងៃទី 5 និង 6 ខែសីហា ខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយរួមមួយឈានទៅដល់ការចរចារវាងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន

អារ៉ាប៊ីសាអូឌីតគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅថ្ងៃទី 5 និង 6 ខែសីហា ខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយរួមមួយឈានទៅដល់ការចរចារវាងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន

Spread the love
Digiqole Ad

អារ៉ាប៊ីសាអូឌីត គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពដែលរៀបចំដោយអ៊ុយក្រែននៅថ្ងៃទី 5 និង 6 ខែសីហា ខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយរួមមួយឈានទៅដល់ការចរចារវាងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនដែលកំពុងតែជាបញ្ហាចោទមួយសម្រាប់ពិភពលោក ដោយបង្កឱ្យមានបញ្ហាសេដ្ឋកិច្ចរាំងស្ទះ ជួបនូវវិបត្តិហិរញ្ញវត្ថុរាំរ៉ៃដែលរំខានទៅដល់សហគមន៍អន្តរជាតិ។ ក្នុងនោះកិច្ចប្រជុំនេះក៏គ្រោងមានវត្តមានបណ្តាប្រទេសធំៗចំនួន៣០ប្រទេសចូលរួមផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Saudi Gazette នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍នៃកិច្ចប្រជុំនេះបានឱ្យដឹងថា កិច្ចប្រជុំដែលគ្រោងនិងធ្វើជាម្ចាស់ផ្ទះដោយអារ៉ាប៊ីសាអូឌីតនេះនឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីប្រទេសរហូតដល់ 30 រួមទាំងប្រទេសឥណ្ឌូនេស៊ី អេហ្ស៊ីប ម៉ិកស៊ិក ឈីលី និងសំប៊ី រួមទាំងប្រទេសកំពុងអភិវឌ្ឍមួយចំនួនទៀតរួមមានប្រទេសឥណ្ឌា និងប្រេស៊ីល។ ដែលវត្តមានរបស់ពួកគេគឺជាការរួមចំណែកដ៏សំខាន់សម្រាប់ស្វែងរកមធ្យោបាយដើម្បីចាប់ផ្តើមការចរចាអំពីសង្គ្រាមរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ ជាពិសេសកិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងជំរុញការគាំទ្រអន្តរជាតិសម្រាប់លក្ខខណ្ឌសន្តិភាពដែលអនុគ្រោះដល់ប្រទេសអ៊ុយក្រែនដើម្បីអាចស្តារនូវសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ។

ប្រភពដដែលបានបន្តថា ការគ្រោងនិងមានកិច្ចប្រជុំកំពូលសន្តិភាពអំពីអ៊ុយក្រែនកើតឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍។ ជាក់ស្តែងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សារបស់អារ៉ាប៊ីសាអូឌីតនេះកើតឡើងនៅពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅទីក្រុង Jeddah ដើម្បីជំរុញប្រទេសទាំងនោះឱ្យគាំទ្រទីក្រុងគៀវកាលពីខែឧសភាកន្លងទៅ ដូចនេះវាជាឱកាសមួយដើម្បីគៀងគរប្រទេសធំៗមួយចំនួនឱ្យចូលរួមជាមួយកិច្ចពិភាក្សាដ៏សំខាន់មួយនេះនៅពេលខាងមុខ។

គួរជម្រាបថា ប្រទេសអារ៉ាប់ភាគច្រើនបានរក្សាចំណងមិត្តភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនតាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022 មកម្លេះ ពីព្រោះវាជាផ្នែកមួយនៃទំនាក់ទំនងយោធា និងសេដ្ឋកិច្ចរបស់ពួកគេ ដូចនេះដើម្បីជៀសវាងវិបត្តិសេដ្ឋកិច្ចពិភពលោកបន្តទៀត ចាំបាច់ត្រូវមានដំណោះស្រាយរួមមួយដែលឈានទៅដល់កិច្ចចរចារបញ្ចប់សង្រ្គាមដើម្បីអាចស្តារនូវវិបត្តិហិរញ្ញវត្ថុឡើងវិញ។

Digiqole Ad

Related post