អាមេរិកបរាជ័យនៅក្នុងព្រឹទ្ធសភា ជុំវិញច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលចេញដីកាចាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិ

អាមេរិកបរាជ័យនៅក្នុងព្រឹទ្ធសភា ជុំវិញច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលចេញដីកាចាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិ

Spread the love
Digiqole Ad

ព្រឹទ្ធសភាអាមេរិក បានបរាជ័យនៅក្នុងការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ដែលមានគោលបំណងដាក់ទណ្ឌកម្មមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រោយពីតុលាការនេះ បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តនៅហ្គាហ្សា។

ការបោះឆ្នោតសេចក្តីព្រាងច្បាប់ ធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍មុន ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៤សំឡេង ទល់នឹងចំនួន ៤៥សំឡេងប្រឆាំង តិចជាង ៦០ សំឡេងដែលត្រូវការ ដើម្បីអាចឈានទៅមុខ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក John Thune សមាជិកព្រឹទ្ធសភាដែលស្ថិតក្នុងសំឡេងភាគច្រើន បានរិះគន់សកម្មភាពរបស់ ICC ដោយហៅការដីកានេះថា ហួសពីព្រំដែននៃអ្វីដែលអាចទទួលយកបានខាងសីលធម៌ ឬសង្គម ក្នុងការធ្វើឱ្យមានសមភាពខាងសីលធម៌ រវាងមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស់។ លោកបាននិយាយថា ការកំណត់គោលដៅនៃសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក គួរតែយកចិត្តទុកដាក់សម្រាប់យើងទាំងអស់គ្នា។ ខណៈពេលដែល ICC កំពុងកំណត់គោលដៅលើជនជាតិអ៊ីស្រាអែលនាពេលបច្ចុប្បន្ន វាក៏អាចកំណត់គោលដៅលើជនជាតិអាមេរិកផងដែរ នៅថ្ងៃក្រោយ។

ចំណែកលោក Chuck Schumer សមាជិកព្រឹទ្ធសភាដែលស្ថិតក្នុងសំឡេងភាគតិច បានហៅសេចក្តីព្រាងច្បាប់នេះថា ព្រាងមិនបានល្អ និងមានបញ្ហាយ៉ាងខ្លាំង។ លោកបានរិះគន់គណបក្សសាធារណរដ្ឋ ចំពោះការមិនធ្វើវិសោធនកម្មដើម្បីទទួលបានការគាំទ្រពី គណបក្សប្រជាធិបតេយ្យ។

សហរដ្ឋអាមេរិកដែលជាអ្នកឧបត្ថម្ភហិរញ្ញវត្ថុដ៏សំខាន់របស់ ICC ត្រូវបានគេមើលឃើញថា បានរារាំងជាប្រព័ន្ធនូវការប៉ុនប៉ងស្នើសុំដីកាចាប់ខ្លួនលោក Netanyahu និងលោក Gallant តាំងពីដំណាក់កាលដំបូង ដោយព្យាយាមជះឥទ្ធិពលលើដំណើរការស៊ើបអង្កេត។ មេដឹកនាំអ៊ីស្រាអែល បានហៅដីកាចាប់ខ្លួនថា ជាថ្ងៃដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិ ហើយបានប្តេជ្ញាប្រឆាំងនឹងការចោទប្រកាន់នេះ។

យោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បានអោយដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ៤៥ ០០០ នាក់ត្រូវបានសម្លាប់ និងជាង ១០០ ០០០ នាក់បានរងរបួសក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈមនុស្សចំនួន 11,000 នាក់ទៀត នៅតែមិនទាន់រកឃើញ ដែលគេសង្ស័យនៅក្រោមគំនរបាក់បែក។

ទោះបីយ៉ាងណា ចៅក្រមត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចក្នុងប៉ុន្មានខែខាងមុខនេះ ជុំវិញការស៊ើបអង្កេតលើអ៊ីស្រាអែលអំពីសង្រ្គាមរយៈពេល ១៥ខែ នៅហ្គាហ្សា៕

Digiqole Ad

Related post