• January 30, 2025
 អត្តពលិកជនជាតិបង់ក្លាដែស Saiful Islam Shanto ដែលគ្រោងនឹងដើរដោយថ្មើរជើងឆ្លងកាត់ប្រទេសចំនួន១៩៣ ជុំវិញពិភពលោក ដើម្បីបំផុសគំនិតថែរក្សាដើមឈើ ការអភិរក្សបរិស្ថាន និងរបៀបរស់នៅប្រកបដោយផាសុកភាព បានមកដល់ប្រទេសកម្ពុជា

អត្តពលិកជនជាតិបង់ក្លាដែស Saiful Islam Shanto ដែលគ្រោងនឹងដើរដោយថ្មើរជើងឆ្លងកាត់ប្រទេសចំនួន១៩៣ ជុំវិញពិភពលោក ដើម្បីបំផុសគំនិតថែរក្សាដើមឈើ ការអភិរក្សបរិស្ថាន និងរបៀបរស់នៅប្រកបដោយផាសុកភាព បានមកដល់ប្រទេសកម្ពុជា

Spread the love
Digiqole Ad
លោក Saiful Islam Shanto អត្តពលិកធ្វើដំណើរជុំវិញពិភពលោក ជនជាតិបង់ក្លាដែស ដែលគ្រោងនឹងដើរដោយថ្មើរជើងឆ្លងកាត់ប្រទេសចំនួន១៩៣ ជុំវិញពិភពលោក ដើម្បីបំផុសគំនិតអំពីការថែរក្សាដើមឈើ លើកកម្ពស់ការអភិរក្សបរិស្ថាន ទប់ស្កាត់ការឡើងកម្តៅផែនដី និងជម្រុញមនុស្សឱ្យមានរបៀបរស់នៅប្រកបដោយផាសុកភាព និងវិន័យ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។

ក្នុងបេសកកម្ម «ដំណើរថ្មើរជើងជុំវិញពិភពលោក» (World Travel on Foot) ចាប់ផ្តើមនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដែលផ្តើមចេញពីទីក្រុងដាកា លោកមានគោលដៅធ្វើដំណើរឆ្លងកាត់ប្រទេស១៩៣ ក្នុងរយៈពេល ១២ឆ្នាំ ពោលគឺបញ្ចប់នៅកំឡុងឆ្នាំ២០៣៦។
លោក Shanto បានធ្វើដំណើរអស់រយៈពេលជាច្រើនខែរួចមកហើយ ដោយឆ្លងកាត់ប្រទេសបង់ក្លាដែស ឥណ្ឌា អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន នេប៉ាល់ និងថៃ។ លោកបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដែលជាប្រទេសទី៧ តាមច្រកទ្វារព្រំដែនអន្តោប្រវេសន៍ប៉ោយប៉ែត។ ហើយនឹងបន្តទៅកាន់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ដទៃទៀត រួមមាន ប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។
នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មានភ្នំពេញប៉ុស្ដិ៍ លោក Shanto បាននិយាយថា៖ “នេះមិនមែនគ្រាន់តែជាការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនទេ តែវាជាបេសកកម្មមួយដើម្បីបំផុសការយល់ដឹងជាសកលអំពីការថែរក្សាព្រៃឈើ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។ លោកក៏មានបំណងជំរុញមនុស្សឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ និងវិន័យផងដែរ៕

Bangladeshi hiker Saiful Islam Shanto, center, is seen off by his family members as he begins his round-the-world journey in Dhaka on March 22, 2024. (AN Photo)

Digiqole Ad

Related post