អង្គការសហប្រជាជាតិ (UN) អំពាវនាវរកជំនួយ ២៩៤លានដុល្លារ សម្រាប់តម្រូវការបន្ទាន់នៅតំបន់ហ្គាហ្សា និងWest Bank
អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានចេញការអំពាវនាវបន្ទាន់មួយសម្រាប់ជំនួយ ២៩៤ លានដុល្លារអាមេរិក ដើម្បីដោះស្រាយ «តម្រូវការបន្ទាន់បំផុត» នៅក្នុងតំបន់ហ្គាហ្សា និងតំបន់កាន់កាប់ West Bank ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីនជាង ៤០០.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយមនុស្សជាង ១,២ លាននាក់ និងបាននិយាយថាការប្រយុទ្ធគ្នានាពេលថ្មីៗនេះនៅក្នុងតំបន់ បានធ្វើឱ្យក្រុមផ្តល់ជំនួយពុំមានធនធានគ្រប់គ្រាន់។ BTV Cambodia