• December 19, 2024
 អង្គការសហប្រជាជាតិ ស្វែងរកជំនួយថវិកាចំនួន ៣៧៥លានដុល្លារ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រទេសមីយ៉ាន់ម៉ាភាគខាងលិច និងប្រទេសបង់ក្លាដែស

អង្គការសហប្រជាជាតិ ស្វែងរកជំនួយថវិកាចំនួន ៣៧៥លានដុល្លារ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រទេសមីយ៉ាន់ម៉ាភាគខាងលិច និងប្រទេសបង់ក្លាដែស

Spread the love
Digiqole Ad

ដើម្បីទទួលបានស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀតដល់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូនដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស។ នេះបើតាមការផ្សាយនៅក្នុងគេហទំព័ររបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ប្រទេសមីយ៉ាន់ម៉ាភាគខាងលិច និងខេត្តនានាក្នុងប្រទេសបង់ក្លាដែសដែលនៅជិតខាង ដែលមានប្រជាជនមូស្លីម និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងច្រើន បានទទួលរងនូវការវាយប្រហាររបស់ព្យុះស៊ីក្លូន Mocha កាលពីថ្ងៃទី១៤ ខែឧសភា ដែលត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។

តាមការអំពាវនាវរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ាន់ម៉ាត្រូវការថវិកាចំនួន ១២២លានដុល្លារ និងសម្រាប់មូលនិធិដែលមានស្រាប់ចំនួន ២១១លានដុល្លារ ដើម្បីឆ្លើយតបពី ព្យុះស៊ីក្លូននេះ ខណៈថវិកាចំនួន ៤២លានដុល្លារផ្សេងទៀត គឺត្រូវការសម្រាប់ប្រទេសបង់ក្លាដែស។

លោក Ramanathan Balakrishnan អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយថា យើងកំពុងស្ថិតក្នុងការប្រកួតប្រជែងជាមួយនឹងពេលវេលាដើម្បីផ្តល់ឱ្យប្រជាជននូវទីជំរកប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺដែលបណ្តាលមកពីទឹកកខ្វក់។ ម្ចាស់ជំនួយចាំបាច់ត្រូវធ្វើការបន្ថែម ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនេះ។

គួរជម្រាបថា ការអំពាវនាវនេះធ្វើឡើងនៅពេលដែល អង្គការមនុស្សធម៌ ព្យាយាមចូលទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតដោយសារព្យុះក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពួកគេរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលដែលដឹកនាំដោយយោធា៕

FILE PHOTO: A view of the damage caused by Cyclone Mocha in Sittwe, Myanmar in this handout image released May 17, 2023. Partners Relief and Development/Handout via REUTERS/File Photo

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនត្រូវការថវិកាចំនួន ៣៧៥លានដុល្លារ

Digiqole Ad

Related post