
អង្គការសហប្រជាជាតិ៖ ការសម្លាប់ជនស៊ីវិលនៅហ្កាហ្សា អំឡុងប្រតិបត្តិការរំដោះចំណាប់ថ្នូររបស់អ៊ីស្រាអែល អាចជាឧក្រិដ្ឋកម្មសង្គ្រាម

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) បាននិយាយថា ការសម្លាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា អំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែល ដើម្បីរំដោះចំណាប់ថ្នូរចំនួន ៤នាក់ និងការឃុំឃាំងក្រុមប្រដាប់អាវុធ នៅក្នុងតំបន់ដែលមានប្រជាជនណែនណាន់តាន់តាប់នេះ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។
អ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះ អមដោយការវាយលុកតាមអាកាសផងនោះ បានកើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅទីតាំងដ៏សំខាន់នៃសង្កាត់លំនៅឋានមួយ ក្នុងតំបន់ Nuseirat នៅភាគកណ្តាលតំបន់ហ្កាហ្សា ជាកន្លែងដែលក្រុមហាម៉ាសបានឃុំចំណាប់ថ្នូរនៅក្នុងផ្ទះល្វែងចំនួន២ ដាច់ដោយឡែកពីគ្នា។
បើយោងតាមមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ប្រតិបត្តិការនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៧០នាក់។ ប្រភព៖ BTV News

