ព័ត៌មានជាតិ

អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិកបន្តជួយកូរហ្ពានតាមរយៈមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា ចែកជូនដល់បងប្អូនខ្មែរឥស្លាម ដែលមកពី២ភូមិ នៃខេត្តកំពង់ឆ្នាំង

Spread the love

កំពង់ឆ្នាំង៖ ជារៀងរាល់ឆ្នាំ សប្បុរសជនដែលរស់នៅសហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) តែងតែផ្តល់ជំនួយគាំទ្រដល់គម្រោងមនុស្សធម៌នានា ដែលជាការចូលរួមចំណែកអភិវឌ្ឍសហគមន៍នៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង នាឱកាសពិធីបុណ្យរ៉យ៉ាហាជ្ជី ឆ្នាំ២០២៥ ដែលត្រូវបានប្រារព្ធកាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅ សប្បុរសជនសហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) បានចូលរួមបរិច្ចាគថវិកាដើម្បីទិញសត្វគោសម្លេះយកសាច់ចែកបងប្អូនខ្មែរឥស្លាមដែលមកពី២ភូមិ នៃខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យហាជ្ជីនេះ។

ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា ដែលមជ្ឈមណ្ឌលនេះបានសហការជាមួយអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) បានមានប្រសាសន៍អោយដឹងក្នុងពិធីចែកសាច់គោកូរពាននេះថា ជាលើកទី១០ហើយ ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបានទទួលអនុវត្តគម្រោងចែកគោរកូរហ្ពានដែលផ្តល់ថវិកាពី អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) ដើម្បីចែកបងប្អូនខ្មែរឥស្លាមដែលមកពី២ភូមិ ស្ថិតនៅខេត្តកំពង់ឆ្នាំងនេះ។

ឯកឧត្តម បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងថ្លែងអំណរគុណដល់សប្បុរសជនអាមេរិក ដែលបានចូលរួមបរិច្ចាកថវិកាក្នុងគម្រោងនេះ ក្នុងសារស្មារតីសាមគ្គី និងភាពជាបងប្អូនរួមសាសនា។ ឯកឧត្តម ស្លេះ ណាស៊ី ក៏បានចូលរួមរំលឹកដល់បងប្អូនដែលបានចូលរួមទទួលសាច់គោអោយចេះសាមគ្គីគ្នា និងចូលរួមវិភាគទានក្នុងការងារអភិវឌ្ឍន៍សហគមន៍ ពីព្រោះស្មារតីនៃបុណ្យហាជ្ជី ពិសេសការសំឡេះសត្វគោធ្វើកូរហ្ពាននេះ វាបានបង្ហាញនូវស្មារតីលះបង់ និងរួបរួមគ្នាក៏ដូចជាបង្ហាញនូវវប្បធម៌ចែករំលែកដែលឥស្លាមបានប្រៀនប្រដៅតាំងពីជំនាន់ព្យាការីអ៊ីព្រហ៊ីមមកម្លេះ។

ឯកឧត្តមក៏បានគោរពបួងសួងដល់អល់ឡោះជាម្ចាស់អោយប្រទានពរជ័យដល់ម្ចាស់ជំនួយ ហើយសង្ឃឹមយ៉ាងមុតមាំថា អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) នឹងបន្តជួយគម្រោងនេះ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងបុព្វហេតុសហគមន៍ និងប្រទេសជាតិរបស់យើង។

ជាមួយគ្នានោះ អ៊ីមាំមាស្ជិទ តំណាងប្រជាពលរដ្ឋដែលមកពី២ភូមិ នៃខេត្តកំពង់ឆ្នាំង ក៏បានសម្តែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តថា ក្នុងនាមថ្នាក់ដឹកនាំភូមិ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិកដែលបានបន្តជួយគួរហ្ពានតាមរយៈមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា (Zakat Foundation of America) និងម្ចាស់ជំនួយទាំងអស់ដែលបានគាំទ្រគម្រោងចែកកួរហ្ពានសម្រាប់ឆ្នាំ២០២៥នេះ។ សង្ឃឹមថា សេចក្តីដ៏សប្បុរសរបស់ម្ចាស់ជំនួយទាំងអស់ និងទទួលបាននូវសុភមង្គល និងរីកចម្រើនតទៅមុខទៀត។ ប្រជាពលរដ្ឋទាំងអស់នៃខេត្តកំពង់ឆ្នាំង ពិតជាសប្បាយរីករាយ ពីព្រោះនេះបង្ហាញពីការយកចិត្តទុកដាក់ និងពង្រឹងតម្លៃនៃការចែករំលែក និងសាមគ្គីភាព។

គួរបញ្ចាក់ថា គម្រោងចែកគោរកូរបានជាផ្នែកមួយនៃគម្រោងប្រចាំឆ្នាំក្នុងកម្មវិធីមនុស្សធម៌ដែលមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា បាននឹងកំពុងអនុវត្តន៍ដោយមានកិច្ចសហប្រត្តិការជាមួយសប្បុរសជន និងអង្គការសមាគមក្រៅប្រទេស ក្នុងបំណងលើកកំពស់ស្មារតីរួមគ្នា និងចែករំលែកសម្រាប់សហគមន៍៕ ជាក់ស្តែង នាឱកាសពិធីបុណ្យរ៉យ៉ាហាជ្ជី ឆ្នាំ២០២៥នេះ សប្បុរសជនសហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) បានចូលរួមបរិច្ចាគថវិកាដើម្បីទិញសត្វគោសម្លេះយកសាច់ចែកបងប្អូនខ្មែរឥស្លាមដែលមកពី២ភូមិ នៃភូមិស្វាយប៉ាកាវ ឃុំតាជេស និងភូមិវាលកោងកាង ស្រុកកំពង់ត្រឡាច និងប្រជាពលរដ្ឋរស់នៅក្នុងភូមិជិតខាងសរុបចំនួន៥៨០គ្រួសារផងដែរ។

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

6 days ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

2 weeks ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

2 weeks ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

2 weeks ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

2 weeks ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

4 weeks ago