• March 24, 2026
 អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បន្តគាំទ្រសហគមន៍មូស្លិមកម្ពុជា ក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០២៦

អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បន្តគាំទ្រសហគមន៍មូស្លិមកម្ពុជា ក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០២៦

Spread the love
Digiqole Ad

ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស ដើម្បីជួយសម្រួលជីវភាព និងលើកកម្ពស់សុខុមាលភាពសង្គម។

គម្រោងនេះត្រូវបានអនុវត្តតាមរយៈដៃគូសហការ គឺអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលបានរៀបចំការចែកចាយជាកញ្ចប់អាហារស្រាយបួសចំនួន ៥០០ គ្រួសារ ព្រមទាំងផ្តល់អាហារស្រាយបួសប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋប្រមាណ ៤,៥០០នាក់ នៅតាមតំបន់គោលដៅផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។]

លោកបណ្ឌិត ស្លេះ ណាស៊ី ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានថ្លែងអំណរគុណ ចំពោះសប្បុរសជន និងអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិកដែលបានគាំទ្រគម្រោងនេះរាល់ឆ្នាំ។ លោកបានមានប្រសាសន៍ថា៖
“ការគាំទ្រនេះ គឺជាការចែករំលែកសេចក្តីមេត្តាករុណា និងជួយឱ្យប្រជាពលរដ្ឋអាចអនុវត្តការតព្វកិច្ចបួសតមអាហារក្នុងខែរ៉ាម៉ាឌនបានយ៉ាងពេញលេញ។”
លោកបន្តថា ការផ្តល់ជំនួយនេះ មានគោលបំណងជួយបន្ថយបន្ទុកសេដ្ឋកិច្ចរបស់គ្រួសារក្រីក្រ ។

គួរឲ្យដឹងថាអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក ក៏បានបង្ហាញការប្តេជ្ញាចិត្តបន្តសហការជាមួយដៃគូក្នុងស្រុក ដើម្បីអភិវឌ្ឍសហគមន៍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា នាពេលអនាគត។

Digiqole Ad

Related post