• September 8, 2024
 អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់អោយ​បញ្ឈប់ជាបន្ទាន់នូវសកម្មភាពពួន​ស្ទាក់​ចាប់ផាកពិន័យអ្នកដែល​បើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់​ចរា​ចរណ៍

អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់អោយ​បញ្ឈប់ជាបន្ទាន់នូវសកម្មភាពពួន​ស្ទាក់​ចាប់ផាកពិន័យអ្នកដែល​បើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់​ចរា​ចរណ៍

Spread the love
Digiqole Ad

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺង​មាត់អោយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពពួនស្ទាក់ចាប់ផាកពិន័យអ្នកដែល​បើកបរល្មើសច្បាប់​ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍។

បទបញ្ជាម៉ឺងម៉ាត់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្ដឹង​ការអនុវត្តច្បាប់​ចរាចរណ៍​ផ្លូវ​គោក នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរា​ចរណ៍នេះ ត្រូវពិនិត្យអោយបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់​ដែលងាយនឹង​មាន​បាតុភាព​នានាកើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកជំហរ ក្នុងនោះមានទាំងការត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម។

ទន្ទឹមនឹងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំងដែល​ស្ថានភាព​នៃការគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយភាគច្រើននៃអ្នកគ្រោះ​ថ្នាក់សុទ្ធតែ​បាត់​បង់ជីវិត និងគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្ដង។ ជុំវិញបញ្ហានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់​ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះមានតែការរឹងបន្ដឹង​ច្បាប់ចរា​ចរណ៍ប៉ុណ្ណោះ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន៕

Digiqole Ad

Related post