• December 19, 2024
 អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC អំពាវនាវរដ្ឋជាសមាជិកអង្គការទាំងអស់ អោយគាំ​ទ្រករណី​របស់​ហ្គាំប៊ីនៅតុលាការយុត្តិធម៌អន្តរជាតិ

25 октября 2022 года. Встреча Председателя СФ с Генеральным секретарем Организации исламского сотрудничества

អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC អំពាវនាវរដ្ឋជាសមាជិកអង្គការទាំងអស់ អោយគាំ​ទ្រករណី​របស់​ហ្គាំប៊ីនៅតុលាការយុត្តិធម៌អន្តរជាតិ

Spread the love
Digiqole Ad

ដាកា៖ អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC លោកបណ្ឌិត Hissein Brahim Taha បាន​អំ​ពាវនាវរដ្ឋជាសមាជិកអង្គការទាំងអស់ អោយគាំទ្រករណី​របស់​ហ្គាំប៊ីនៅតុលាការយុត្តិធម៌អន្តរជាតិ។ ការ​អំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតបានធ្វើទស្សនកិច្ចជំរុំជនភៀសខ្លួន​រ៉ូហ៊ីង​យ៉ា ក្នុងទីក្រុង Cox’s Bazar ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ទៅកាន់​ប្រទេស​បង់ក្លាដែស​។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៣០ ខែ​ឧស​ភា ឆ្នាំ​២០២៣។

ករណី​ហ្គាំប៊ី គឺជាការអនុវត្តន៍អនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋ​កម្មប្រល័យ​ពូជសាសន៍ (The Gambia v. Myanmar) ដែលជាទូទៅគេហៅថា ករណីប្រល័យ​ពូជ​សាសន៍រ៉ូហ៊ីង​យ៉ា ដែលត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កំពុងបើកសវនាការ។ ករណីនេះត្រូវបានបញ្ជូន​សំណុំរឿងដោយសាធារណរដ្ឋហ្គាំប៊ី ក្នុងនាមសមាជិកនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម ក្នុងឆ្នាំ ២០១៩។

អគ្គលេខាធិការ OIC លោក Hissein Brahim Taha បានទៅដល់ប្រទេសបង់ក្លាដែសកាល​ពីថ្ងៃ​សៅរ៍ សប្តាហ៍មុន ហើយបានជួបជាមួយមន្ត្រីកំពូលរបស់ប្រទេស រួមទាំងនាយករដ្ឋមន្ត្រី Sheikh Hasina ផង​ដែរ។ ស្ថានភាពជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរបស់ លោកបណ្ឌិត Taha ជា​មួយមន្ត្រីបង់ក្លាដែស។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក A.K. Abdul Momen លោកបណ្ឌិត Taha បានលើកឡើងថា “រ៉ូហ៊ីងយ៉ា គឺជាបញ្ហាអាទិភាពកំពូលមួយសម្រាប់ OIC… ប្រជាជនរ៉ូហ៊ីងយ៉ាទាំងនេះកំពុងរងទុក្ខ។ ពួកគេសមនឹងទទួលបានសន្តិភាព សន្តិសុខ និង​ជីវិតកាន់តែប្រសើរឡើង”។ បន្ថែមពីនោះ អគ្គលេខាធិការអង្គការ OIC ក៏បានសន្យានឹង​ធ្វើ​ឱ្យល្អ​បំផុតលើផ្នែករបស់ OIC ដើម្បីដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាផងដែរ។

គួរជម្រាបថា ប្រទេសបង់ក្លាដែស មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញា​ស្តីពីជនភៀសខ្លួន​របស់អង្គការ​សហ​ប្រជាជាតិ ឆ្នាំ១៩៥១ នោះទេ ប៉ុន្តែប្រទេសនេះបានចំណាយប្រាក់ប្រមាណ ១.២​ពាន់លានដុល្លារ​ក្នុង​មួយឆ្នាំ ខណៈកំពុងទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលភាគ​ច្រើនជាមូស្លីម ជាងមួយ​លាននាក់​ ដែល​បានភៀសខ្លួនចេញពីការបង្ក្រាប​យ៉ាងឃោរ​ឃៅពីសំណាក់​យោធា​មីយ៉ាន់​ម៉ា ក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ​២០១៧៕

Digiqole Ad

Related post