• November 22, 2025
 អគាសិក្សាសាលាបឋមសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិង លោកជំទាវ បណ្ឌិតត្រូវបានបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាភាពឯកឧត្តមឡា ឡៃ តំណាង រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា

អគាសិក្សាសាលាបឋមសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិង លោកជំទាវ បណ្ឌិតត្រូវបានបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាភាពឯកឧត្តមឡា ឡៃ តំណាង រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា

Spread the love
Digiqole Ad

តាកែវ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឯកឧត្តមឡាឡៃ រដ្ឋលេខាធិការ និងជាតំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិនរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀនមួយខ្នង មាន៦បន្ទប់ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ និងមានការចូលរួមពីគណៈអ៊ីម៉ាំខេត្ត មន្ទីរធម្មការខេត្ត លោកអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរឃុំភូមិ ហាកឹមតួន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋនិងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងពិធីបញ្ចុបឋមសិលានះ លោក សុះ សឹកគ្រីយ៉ា តំណាងហាកឹមភូមិសំរោង បានលើកឡើងថា ទីតាំងភូមិសាស្ត្រនៃភូមិសំរោងនេះគឺជាភូមិខ្មែរឥស្លាមតែមួយក្នុងចំណោម១០ភូមិក្នុងឃុំរមេញ នេះ ហើយ ដោយសារកំណើនសិស្សានុសិស្ស និងសាលាចាស់ចង្អៀតចាស់ទ្រុឌទ្រោម ទើបប្រជាពលរដ្ឋមូលដ្ឋានបានស្នើទៅសម្តេចធិបតីក្នុងពិធីសម្ពោធវិហារឥស្លាមក្នុងភូមិក្នុងឆ្នាំ២០២៣កន្លងទៅ ហើយសម្តេចធិបតីបានសម្រេចឧបត្ថមកសាងតាមការស្នើសុំ លោកបន្តថា ប្រជាពលរដ្ឋ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាភូមិសំរោង មានការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិត ដែលបានផ្តល់អំណោយជាអគារសិក្សាមួយខ្នង ដល់សាលា នៅថ្ងៃខាងមុខសិស្សអាចសិក្សាដោយមិនមានការលំបាកទៀតឡើយ។

មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីនេះ ឯកឧត្តមឡា ឡា ឡៃ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងបានសម្តែងនូវការអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងភូមិសំរោងដែលទទួលបានអំណោយដ៌ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត តាមការស្នើសុំ ដែលនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ជាទីបំផុតពីសំណាក់ប្រមុខដឹកនាំប្រទេសក្នុងការសម្រួលការលំបាក ពិសេសក្នុងបណ្តុះបណ្តាលធនធានមនុស្សឲ្យមានគុណភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ទីកន្លែងដោយមិនរើសអើងសាសនា ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខ នៅតែបន្តផ្តល់ជូន និងអនុគ្រោះ សព្វបែបយ៉ាងជូនដល់ សហគមន៍ខ្មែរឥស្លាមដូចដែលសម្តេចតេជោអតីតនាយករដ្ឋមន្ត្រីដែរ ទាំងអស់នេះ គឺជាគុណូបការ: ដែលយើងមិនត្រូវមើលរំលង ពិសេស ប្រជាពលរដ្ឋក្នុងភូមិសំរោងពិតជាមាភ័ព្ធសំណាងដោយបានសម្តេចធិបតីចូលរួមសម្ពោធវិហារថែមទាំងបានទទួលអំណោយដ៏ថ្លៃថ្លាជាសាលារៀនថែមទៀតផង។ ដូច្នេះហើយ យើងត្រូវតែ តបស្នងសងគុណ ដោយធ្វើការគាំទ្រចំពោះរាជរដ្ឋាភិបាលវិញ ។ ក្នុងឧកាសនេះផងដែរ ឯកឧត្តម បានផ្តាំផ្ញើ ឲ្យបងប្អូនសាសនិកឥស្លាមទាំងអស់សហការ សាមគ្គីគ្នាជាធ្លុងមួយ ចៀសវាងការបែកបាក់គ្នា ដើម្បីចូលរួមចំណែក ក្នុងការងារអភិវឌ្ឍន៍សង្គមជាតិ និងទុកចិត្តលើថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយបញ្ហានានា ប្រកបដោយសុខសន្តិភាព។

គួរឲ្យដឹងថា អគាសិក្សាដែលជាអំណោយដ៌ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតដែលត្រូវបានបញ្ចុះបឋមសិលាបើការដ្ឋានសាងសង់នៅពេលនេះមាន១ខ្នង២ជាន់ ៦បន្ទប់គ្រោងចំណាយថវិការសរុប៧៧០០០ដុល្លាអាមេរិក ។ដោយឡែកនៅក្នុងពិធីបញ្ចុះបឋមសិលាសាងនេះផងដែរឧត្តមឡាឡៃ ក៏បាននាំយកសម្ភារៈសិក្សា ដែលជាអំណោយពីសមាគមអភិវឌ្ឍននិងការអប់រំមូស្លីមកម្ពុជាជូនប្អូនៗសិស្សានុស្សនិងគម្ពីរគួរអានចំនួនជាង៤ពាន់ក្បាលចែកជូនតាមវិហារនិងសាលារៀនក្នុងខេត្តតាកែវដែលជាអំណោយតាមរយះឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័តមាន។

Digiqole Ad

Related post