• March 12, 2025
 ស្ពានខ្ពស់ជាងគេ នឹងបើកឲ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ស្ពានខ្ពស់ជាងគេ នឹងបើកឲ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ

Spread the love
Digiqole Ad

ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើតាមការឱ្យដឹងដោយលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ។

តាមលោក ផន រឹម ការអនុញ្ញតិនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តិឲ្យឈប់យានយន្តលេីស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រេីប្រាស់ផ្លូវវាងដដែល៕
ប្រភព៖ កម្ពុជាថ្មី

Digiqole Ad

Related post