
ស្ថានភាពទឹកជំនន់នៅរដ្ឋជូហូរ (Johor) ប្រទេសម៉ាឡេស៊ី នៅតែមិនទាន់ល្អប្រសើរ ខណៈទីក្រុងសំខាន់ៗមួយចំនួននៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ន

គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែធ្នូនេះ ស្ថានភាពទឹកជំនន់នៅរដ្ឋជូហូរ (Johor) ប្រទេសម៉ាឡេស៊ី នៅតែមិនទាន់ល្អប្រសើរ ខណៈទីក្រុងសំខាន់ៗមួយចំនួនក្នុងរដ្ឋនេះ នៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន NST Online។
លោក Tan Sri Dr Azmi Rohani ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បាននិយាយថា ទីក្រុង Buloh Kasap, Segamat នៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ន ជាមួយនឹងកម្ពស់ទឹក ៨,៥៣ម៉ែត្រ។ ទន្ទឹមនឹងនោះ ប្រជាជនចំនួន ១១គ្រួសារ នៅតែបន្តស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ន។


