សាសនិកឥស្លាមកម្ពុជាចំនួន ២៩នាក់ បានចាកចេញពីប្រទេសកម្ពុជាដើម្បីទៅធ្វើអុំរ៉ោះ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត

សាសនិកឥស្លាមកម្ពុជាចំនួន ២៩នាក់ បានចាកចេញពីប្រទេសកម្ពុជាដើម្បីទៅធ្វើអុំរ៉ោះ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត

Spread the love
Digiqole Ad

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សាសនិកឥស្លាមកម្ពុជាចំនួន ២៩នាក់ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទៅធ្វើអុំរ៉ោះ នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមព្រះរាជឧបត្ថម្ភរបស់ ព្រះចៅ សាល់ ម៉ាន ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត។

ព្រះចៅ សាល់ ម៉ាន ទ្រង់បានសព្វព្រះទ័យព្រះរាជឧបត្ថម្ភដល់មូស្លីមចំនួន ១.០០០នាក់ មកពី ៦៦ប្រទេស ដើម្បីបានធ្វើអុំរ៉ោះក្នុងឆ្នាំនេះ។ ដែលព្រះអង្គតែងតែបង្ហាញព្រះទ័យយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាជនមូស្លីមទាំងអស់លើពិភពលោក ជាពិសេស ចំពោះអ្នកដែលគ្មានលទ្ធភាព ហើយមានបំណងចង់មកធ្វើអុំរ៉ោះ ដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះអង្គ ហើយទ្រង់ក៏ចង់បង្ហាញពីការចេះផ្តល់តម្លៃឱ្យគ្នា ចេះបង្កើននូវចំណងមិត្តភាព និងចេះរួបរួមគ្នាឱ្យឥស្លាមកាន់តែមានការរីកចម្រើន និងស៊ីជម្រៅក្នុងចំណោមប្រជាជននៃពិភពលោកទាំងអស់ផងដែរ៕

Digiqole Ad

Related post