ព័ត៌មានជាតិ

សាលារៀនសុវណ្ណភូមិ ទីតាំងតាខ្មៅទី៣ ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោកឧកញ៉ា ជាធីឡាយ អគ្គនាយក អ៊ិនធីសុីគ្រុប

Spread the love

សាលារៀនសុវណ្ណភូមិតាខ្មៅទី៣ដែលមាន អគារសិក្សាថ្មីមានទំហំធំទូលាយ និងបរិយាកាសសមស្របសម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្សត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពលោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប (NTC Group) នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥។ពិធីនេះក៏វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ តំណាងស្ថាប័ពាក់ព័ន្ធ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូអ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

 

ក្នុងឱកាសដ៌វិសេសវិសាលនេះ លោកឧកញ៉ា ជា ធីឡាយ បានសំដែងនូវមនោសញ្ចេតនា សប្បាយរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំងតាខ្មៅទី៣ នៅពេលនេះ។ លោកឧកញ៉ាបន្តថា សាលារៀនសុវណ្ណភូមិទីតាំងតាខ្មៅទី៣នេះមានអគារសិក្សាថ្មីដ៏ស្កឹមស្កៃ និងធំទូលាយហើយ វត្តមានសាលារៀនសុវណ្ណភូមិ ទីតាំងតាខ្មៅទី៣នេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃសាលារៀនសុវណ្ណភូមិ ទៅលើវិស័យអប់រំ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ លោកឧកញ៉ាបានអំពាវនាវបន្ថែម ដល់បុគ្គលិកគ្រប់សេវាកម្មទូទាំងប្រទេស ជាពិសេសនៅទីតាំងតាខ្មៅទី៣នេះផ្ទាល់ សូមប្រកាន់ខ្ជាប់នូវការឆ្លើយតបតម្រូវការ និងសំណូមពររបស់អ្នកអាណាព្យាបាល ឱ្យបានលឿន និងកាន់តែប្រសើរគ្រប់ផ្នែកទាំងអស់ នៃសេវាកម្មរបស់សាលារៀនសុវណ្ណភូមិ ពង្រឹងលើគុណភាពសិក្សា ដើម្បីធានាឱ្យបានថា ក្មួយៗសិស្សានុសិស្សពិតជាមានសមត្ថភាពពេញលេញ ឆ្លើយតបទៅនឹងសរសរស្តម្ភនៃការអប់រំ (មានចំណេះដឹង ចំណេះធ្វើ ពលរដ្ឋល្អ និងកាយសម្បទារឹងមាំ) ដាក់ចិត្ត ដាក់កាយ និងតាំងខ្លួនជាមាតាបិតាទី២សម្រាប់គ្រប់សិស្សទាំងអស់ផ្តល់ក្តីស្រឡាញ់ដល់សិស្សស្មើៗគ្នាប្រៀបដូចជាកូនបង្កើតរបស់ខ្លួន។
មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែក ជាពិសេសលោកគ្រូ អ្នកគ្រូ កុំភ្លេចត្រូវអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពទៅតាមតួនាទីរៀងៗខ្លួន ឱ្យស្របទៅនឹងបរិបទរីកចម្រើននៃសម័យបច្ចេកវិទ្យា ព្រោះថា ការអភិវឌ្ឍសមត្ថភាព ជាកម្លាំងចលករមួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។

គួរជម្រាបថា សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំចំណេះដឹងទូទៅមួយដែលមានឈ្មោះល្បី ហើយប្តេជ្ញាចិត្តផ្ដល់នូវការអប់រំមានគុណភាពខ្ពស់ ដល់កុមារ និងយុវជនក្នុងការចូលរួមរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា និងកសាងធនធានមនុស្សដែលប្រកបដោយមានចំណេះដឹង សីលធម៌ និងវិន័យល្អ។បច្ចុប្បន្នសាលាមានសាខាជាច្រើននៅទូទាំងប្រទេស។

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

6 days ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

2 weeks ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

2 weeks ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

2 weeks ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

2 weeks ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

4 weeks ago