ព័ត៌មានអន្តរជាតិ

សាធារដ្ឋតួកគីយ៉េ ចុះកិច្ចព្រមព្រៀងទំហំជិត១១ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពីចក្រភពអង់គ្លេស

Spread the love
អង់ការ៉ា ៖ តួកគីយ៉េ បានព្រមព្រៀងទិញយន្តហោះចម្បាំង Eurofighter Typhoon ថ្មីចំនួន២០គ្រឿង ពីចក្រភពអង់គ្លេស ក្នុងតម្លៃ៨ពាន់លានផោន ឬស្មើនឹង១០.៧ពាន់លានដុល្លារកាលពីថ្ងៃចន្ទសប្តាហ៍នេះ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានចុះកិច្ចព្រមព្រៀងខាងលើ ជាមួយប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan អំឡុងដំណើរទស្សនកិច្ចលើកដំបូង មកកាន់ប្រទេសតួកគីយ៉េ ចាប់តាំងពីរូបលោក​ចូលកាន់តំណែងកាលពីឆ្នាំ២០២៤។ បើតាមទីក្រុងឡុងដ៍ ទីក្រុងអង់ការ៉ានឹងចាប់ផ្តើមទទួលបានយន្តហោះ Typhoon នៅឆ្នាំ២០៣០ ហើយក្នុងកិច្ចព្រមព្រៀងនោះ ក៏រួមមានជម្រើសឱ្យតួកគីយ៉េ អាចទិញបន្ថែមលើសពី២០គ្រឿងផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីត្រូវទីក្រុងវ៉ាស៉ីនតោន ដកចេញពីដៃគូក្នុងកម្មវិធីយន្តហោះចម្បាំង F-35 កាលពីឆ្នាំ២០១៩ ដោយសារតែ​រឿងទិញប្រព័ន្ធខែលការពារមីស៉ីលរុស្ស៉ី S-400 តួកគីយ៉េបានបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរកអឺរ៉ុប។ ទីក្រុងអង់ការ៉ា មានគោលដៅចង់ទិញយន្តហោះ Typhoon សរុប៤០គ្រឿង ដែលផលិតរួមគ្នាដោយអង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី និងអេស៉្បាញ៕
camm

Recent Posts

ប៉ាគីស្ថាន ប្រកាសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់

(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…

1 day ago

U.S.-Based Zakat Foundation Continues Supporting Muslim Communities in Cambodia During Ramadan 2026

Phnom Penh: During the holy month of Ramadan 2026, a U.S.-based Zakat Foundation has continued…

2 days ago

អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បន្តគាំទ្រសហគមន៍មូស្លិមកម្ពុជា ក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០២៦

ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស (more…)

2 days ago

អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់

នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…

3 weeks ago

កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន របស់មជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief)ដែលផ្តល់មកសហគមន៍ខ្មែរឥស្លាមត្រូវបានរៀបចំចែកជូន ដល់សាសនិកឥស្លាម ជាបន្តបន្ទាប់ ខណៈដែលខែរ៉ាម៉ាឌនជិតមកដល

នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)

1 month ago

សាសនិកឥស្លាមកម្ពុជាជិត១ម៉ឺននាក់ ចូលរួមពិធីជួបជុំដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក

ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…

1 month ago