ព័ត៌មានជាតិ

សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា សហការជាមួយសាកលវិទ្យាល័យជាច្រើនមកពីទូទាំងអាស៊ី រួមជាមួយអង្គការសមាគមក្នុងនិងក្រៅប្រទេស រៀបចំសន្និសីទអន្តរជាតិ ស្តីពីភាសាអារ៉ាប់នៅតំបន់អាស៊ីអាគ្នេយ៍ លើកដំបូងនៅកម្ពុជា

Spread the love

សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា សហការជាមួយសាកលវិទ្យាល័យជាច្រើនមកពី ទូទាំងតំបន់អាស៊ី រួមជាមួយអង្គការសមាគមក្នុង និងក្រៅប្រទេស ដែលរួមមាន៖ សាកលវិទ្យាល័យ សុលតន់ អាល់ស្សារីហ្វ អាលី អ៊ីស្លាមីយ៉ះ, សាកលវិទ្យាល័យសេរី ប៉េកាវ៉ាន់ ដើម្បីការអប់រំសាសនា ពីប្រទេសព្រុយណេ, សាកលវិទ្យាល័យ សុលតន់ អះម៉ាត់ ស្សាស អ៊ីស្លាម នៃរដ្ឋប៉ាហាំង ប្រទេសម៉ាឡេស៊ី, សាកលវិទ្យាល័យអាមៀរ សុងក្លា សាខាប៉ាតានី នៃប្រទេសថៃ, សាកលវិទ្យាល័យ អាល់រ៉ានីរី អ៊ីស្លាម នៃប្រទេសឥណ្ឌូណេស៊ី, រួមជាមួយសមាគមកូប៉្រាស៊ីមុស្លីមកម្ពុជា, មូលនីធិអាស៊ីអាគ្នេយ៍ នៃប្រទេសថៃ, និងសមាគមគ្រួបង្រៀនភាសាអារ៉ាប់ នៃប្រទេសឥណ្ឌូណេស៊ី រៀបចំសន្និសីទអន្តរជាតិ ស្តីពីភាសាអារ៉ាប់នៅតំបន់អាស៊ីអាគ្នេយ៍ លើកដំបូងនៅកម្ពុជា។

សន្និសីទអន្តរជាតិនេះ បានរៀបចំធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅអគារសិក្សាសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ក្រោមប្រធានបទ៖ “ស្តង់ដារអប់រំភាសាអារ៉ាប់ រវាងក្តីសង្ឃឹម និងសេចក្តីប្រាថ្នា”។ ដែលមានការអញ្ជើញចូលរួមក្នុងពិធីបើក ក្រោមអធិបតីភាព ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា, ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា, តំណាងឯកអគ្គរាជទូតនៃប្រទេសព្រុយណេ, សាស្រ្តាចារ្យ, លោកគ្រូ អ្នកគ្រូ, រួមនិងសិក្ខាកាមជាតិ និងអន្តរជាតិ ប្រមាណជាង ២០០នាក់ ផងដែរ។

នាឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម សេង សុមុនី ដែលបានឆ្លៀតពេលដ៏មានតម្លៃ និងមមារញឹកដើម្បីមកចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិនៅថ្ងៃនេះ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ តួនៗ និងមៃតួនទាំងអស់ផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានគូសបញ្ជាក់ថា ភាសាអារ៉ាប់ជាភាសាដែលបានរីកសុះសាយពាសពេញសាកលលោក មានមនុស្សជាង ៤៧៦លាននាក់ កំពុងប្រើប្រាស់ ហើយវាមានមានសារៈសំខាន់បំផុតសម្រាប់មូស្លីម ព្រោះជាភាសាសាសនា ជាភាសាគម្ពីរអាល់កូរអាន និងជាភាសាសម្រាប់ប្រើប្រាស់ក្នុងការគោរពប្រតិបត្តិផ្សេងៗប្រចាំថ្ងៃរបស់អ្នកកាន់សាសនាឥស្លាម។
ជាពិសេស ភាសាអារ៉ាប់ក៏ជាភាសាផ្លូវការមួយក្នុងចំណោមភាសាទាំង៦ ដែលត្រូវបានប្រើប្រាស់ នៅអង្គការសហប្រជាជាតិផងដែរ។

ឯកឧត្តមសង្ឃឹមថា សន្និបាតភាសាអារ៉ាប់នេះនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សិក្ខាកាមទាំងអស់ ដោយសន្និសីទនេះបណ្តុំទៅដោយសាស្ត្រាចារ្យដែលមានបទពិសោធន៍យូរឆ្នាំលើវិស័យអប់រំ វប្បធម៌ សាសនា និងភាសាអារ៉ាប់ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ មកចូលរួមធ្វើបទបង្ហាញ។

ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងនាមឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ ដែលបានខិតខំបង្កើតសាកលវិទ្យាល័យមួយនេះបានជោគជ័យ ហើយបានទទួលសហការរៀបចំសន្និសីទអន្តរជាតិនេះឡើង និងជាបន្តបន្ទាប់។

ឯកឧត្តម ក៏បានចូលរួមផ្តល់នូវអនុសាសន៍គន្លឹះធ្វើយ៉ាងណាអោយមានកម្មវិធីសិក្សាភាសាអារ៉ាប់ស្តង់ដាមួយដែលអាចទទួលយកបានទាំងអស់គ្នា ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង។ បន្ថែមពីនោះ ការអប់រំភាសាអារ៉ាប់ ត្រូវស្របតាមបច្ចេកទេសទំនើបនាពេលបច្ចុប្បន្ន ហើយឯកឧត្តមក៏លើកទឹកចិត្តអោយមានវគ្គបណ្តុះបណ្តាលភាសាអារ៉ាប់នេះ អោយបានកាន់តែច្រើនទៀតផងដែរ។

 

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

4 days ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

1 week ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

1 week ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

1 week ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

1 week ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

3 weeks ago