សហព័ន្ធកម្មករដឹកជញ្ជូនផ្លូវទឹកឥណ្ឌា ដែលជាសហជីពដ៏ធំមួយមានសមាជិកជាង 3,500 នាក់ នៅកំពង់ផែចំនួន១១ នៃប្រទេសឥណ្ឌា បានសម្រេចចិត្តមិនទទួលនិងមិនបញ្ជូនចំពោះការដឹកជញ្ជូនអាវុធយោធាសម្រាប់អ៊ីស្រាអែល នៅកំពង់ផែណាមួយនៅក្នុងប្រទេសនេះ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Narendra Rao អគ្គលេខាធិការសហជីព ក្នុងការផ្តល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយ Anadolu បាននិយាយថា “យើងបានសម្រេចចិត្តមិនទទួល ឬមិនបញ្ជូននាវាដឹកទំនិញដែលមានអាវុធ ប្រសិនបើនាវាណាមួយមកដល់។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានកប៉ាល់ប្រភេទនេះមកដល់ទេ។ ហើយប្រសិនបើមកដល់ យើងនឹងធ្វើពហិការតែម្តង”។
លោក Rao បានបន្តថា សហព័ន្ធមានទំនាក់ទំនងជាមួយសហព័ន្ធសហជីពពិភពលោក ហើយកាលពីប៉ុន្មានខែមុន សហជីពមកពីកំពង់ផែ និងផ្នែកចតជុំវិញពិភពលោក បានសម្រេចចិត្តមិនគ្រប់គ្រងកប៉ាល់ណាដែលផ្ទុកអាវុធសម្រាប់អ៊ីស្រាអែលនៅកំពង់ផែរៀងៗខ្លួន។
លោកបានបន្ថែមថា៖ កម្មករនៅកំពង់ផែ ដែលជាផ្នែកមួយនៃសហជីពកម្មករតែងតែប្រឆាំងនឹងសង្គ្រាម និងការសម្លាប់ជនស្លូតត្រង់ ដូចស្ត្រី និងកុមារ។ ដោយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ សហជីពបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។
អ៊ីស្រាអែលបានវាយលុកតំបន់ Gaza Strip ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា។ ការវាយប្រហាររបស់អ៊ីស្រាអែលជាបន្តបន្ទាប់បានសម្លាប់មនុស្សជិត 29,000 នាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើន និងកង្វះខាតសម្ភារៈប្រើប្រាស់ ខណៈដែលជនជាតិអ៊ីស្រាអែលតិចជាង 1,200 នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។
យោងតាមអង្គការសហប្រជាជាតិ សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានរុញច្រានប្រជាជន 85% នៃទឹកដីឱ្យផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញត្រូវបានខូចខាត ឬបំផ្លាញ៕
(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…
Phnom Penh: During the holy month of Ramadan 2026, a U.S.-based Zakat Foundation has continued…
ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស (more…)
នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…
នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)
ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…