ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

Spread the love
នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ជាមួយនឹងជំនួបសាវនាកាផងដែរ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមអគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ​វិមាន​ឯក​រាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្ត​ភាព​កម្ពុជា-វៀតណាម។
ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម តូ ឡឹម ក៏នឹងមានកម្មវិធីក្នុងក្របខ័ណ្ឌបក្សនយោបាយផងដែរ។ ក្នុងក្របខ័ណ្ឌបក្សនយោបាយ ឯកឧត្តម តូ ឡឹម នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគី​រវាង សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។ បន្ថែមពីលើនោះ ឯកឧត្តម តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជា​អធិប​តី​ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អគ្គលេខាធិការ តូ ឡឹម ត្រូវបានក្រសួងការបរទេស​កម្ពុជា ចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ​កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជា​អ្នក​ជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព​យូរ​អង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕
camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

4 days ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

1 week ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

1 week ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

1 week ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

1 week ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

3 weeks ago