• November 13, 2024
 សម្ដេចតេជោ ហ៊ុន សែន ទទួលជួបប្រធានសភាម៉ាឡេស៊ីក្នុងខណៈដែលឯកឧត្តម អញ្ជើញ​មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបប្រធានសភាម៉ាឡេស៊ីក្នុងខណៈដែលឯកឧត្តម អញ្ជើញ​មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត

Spread the love
Digiqole Ad

ឯកឧត្តម តាន់ស៊្រីដាតូ ហ្សហារី ប៊ីនអាប់ឌុល (Tan Sri Dato Johari bin Abdul) ប្រធាន​សភា​នៃសាធារណរដ្ឋម៉ាឡេស៊ី ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញរបស់ឯកឧត្តម ប្រធានសភាម៉ាឡេស៊ី ដែលជាការផ្តល់នូវមហាកិត្តិយស និងវត្តមានដ៏មានតម្លៃ ក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាបានធ្វើជាសាក្សីនៃ​ដំណើរការប្រជាធិបតេយ្យនៃការបោះឆ្នោតជ្រើសរើសសមាជិកសភាអណត្តិទី៧ ដែល​កំពុង​ដំណើរការប្រកបដោយភាពល្អប្រសើរ។

ឯកឧត្តម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភា នៃសាធារណរដ្ឋម៉ាឡេ​ស៊ីមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន​ទទួល​ជួបឯកឧត្តម បើទោះបីសម្តេចតេជោមានពេលវេលា និងការងារយ៉ាងមមាញឹកយ៉ាង​ណាក៏ដោយ។ ឯកឧត្តម ក៏បានបញ្ចេញចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់​ប្រទេស​កម្ពុជា ក្រោយពេលដែលឯកឧត្តមបានអញ្ជើញមកដល់ព្រលានយន្តហោះ ដែល​រូបឯកឧត្តមធ្លាប់បានអញ្ជើញមកក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក ដែលមានភាពល្អ​ប្រសើរ និងរីកចម្រើនលូតលាស់ មានអគារខ្ពស់ៗ និងផ្លូវគមនាគមន៍ខ្វាត់ខ្វែង ដែលរូប​ឯកឧត្តមស្ទើរតែមិនជឿថា នេះគឺជាទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជានោះឡើយ។

ឯកឧត្តមបានរម្លឹកកាលពីឆ្នាំ២០០០ ដែលពេលនោះឯកឧត្តមបានធ្វើ​ដំណើរទៅ​ខេត្ត​កំពង់ចាម មានផ្លូវដ៏រលាក់ដែលឯកឧត្តមប្រៀបជាការធ្វើដំណើរតាមទូក លើទឹកដែល​មាន​រលកដូច្នេះដែរ។ ឯកឧត្តមបានរៀបរាប់ពីការអានសៀវភៅជាច្រើន ពីប្រវត្តិរបស់​សម្តេច​និងបានយល់ថា ដំណើរការតស៊ូដ៏ស្វិតស្វាញ ការឆ្លងកាត់ការលំបាក ការបែក​បាក់​គ្រួសារ ដើម្បីរំដោះប្រទេសជាតិពីរបបខ្មែរក្រហម និងបានដឹកនាំប្រទេសឱ្យ​មានការរីក​ចម្រើន ឱ្យមានការឯកភាពជាតិ ដែលមេដឹកនាំបណ្តាប្រទេសអាស៊ាន គួរអនុវត្តន៍ និងរៀន​សូត្រតាម។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះចំណាប់អារម្មណ៍​ប្រកបដោយភាពវិជ្ជមានរបស់ឯកឧត្តមប្រធានសភាម៉ាឡេស៊ី និងបានគូសបញ្ជាក់​បន្ថែម​ថា រូបសម្តេចផ្ទាល់បានខិតខំធ្វើការដោយលំបាកលំបិនបំផុត មានប្រវត្តឈឺចាប់​និងបាន​កសាងប្រទេសពីបាតដៃទរទេ បន្តិចម្តងៗ ដោយចាប់ផ្តើមពីការបញ្ចប់សង្រ្គាម ដែលជា​ឱកាសមាសសម្រាប់កម្ពុជាក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយ ដោយបានបង្រួបបង្រួម​ប្រទេស​ឱ្យមានការឯកភាពទឹកដីតែមួយ គ្មានការរើសអើងជាតិសាសន៍ សាសនា មានសិទ្ធិសេរីភាព មានប្រជាធិបតេយ្យ និងបានធ្វើឱ្យសេដ្ឋកិច្ចមានកំណើនជាលំដាប់ បើទោះបីជាកម្ពុជាជួបប្រទៈនូវវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ ជំងឺរាតត្បាតកូវីដ១៩។ ទន្ទឹមនេះ បច្ចុប្បន្នសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក៏ដោយ ក៏កម្ពុជាអាចរក្សាបាននូវកំណើន​មួយដ៏​ល្អ ពោលគឺកាលពីឆ្នាំ២០២២កន្លងមក កម្ពុជារក្សាបានកំណើនប្រមាណជាង៥ភាគរយ ហើយសម្ដេចតេជោសង្ឃឹមថា នឹងរក្សាបានកំណើន ៥,៦ភាគរយ នៅក្នុងឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា កម្ពុជាក្រោមការដឹកនាំរបស់​គណបក្ស​ប្រជាជនកម្ពុជា កម្ពុជារក្សាបាននូវសុខដុមរមនាគ្រប់សាសនាទាំងអស់ ជនជាតិម៉ូស្លីម​មាន​សិទ្ធិសេរីភាព មានការរីកចម្រើន មិនមានការរើសអើង និងត្រូវបានយកចិត្តទុកដាក់ មាន​តួនាទីនៅក្នុងស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានទទួលការហ្វឹកហ្វីន ដែល​បច្ចុប្បន្ន​បងប្អូនម៉ូស្លីមនៅកម្ពុជា មានបញ្ញាវន្តជាច្រើន និងបានបម្រើការងារនៅគ្រប់លំដាប់ថ្នាក់ ក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងអ្នកការទូត ដែលកាន់តួនាទីជាឯកអគ្គរាជទូត​នៅ​តាមបណ្តាប្រទេសអារ៉ាប់មួយចំនួនផងដែរ។ នៅលើទំនាក់ទំនងទ្វេភាគី សម្តេចតេជោ​បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ បានឆ្លងកាត់ការផ្លាស់ប្តូរទស្សន​កិច្ចជាបន្តបន្ទាប់ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម។

សម្តេចតេជោបានលើកឡើងថា យើងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចនានាកន្លងមក ពិសេសទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីនវ៉ា អ៊ីប្រាហ៊ីម មកកាន់កម្ពុជា​កាលពីដើមឆ្នាំ២០២៣ បានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានសភា នៃប្រទេសម៉ាឡេស៊ី បានឯកភាពគ្នា​ក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀត ក្នុងក្របខណ្ឌអាស៊ាន ដែលយើត្រូវជួយគ្នា​ទៅវិញ​ទៅ​មក ពិសេសនៅលើបញ្ហាបម្រែបម្រួលាកាសធាតុ បញ្ហាសសន្តិសុខស្បៀង បង្កើនការ​តភ្ជាប់​រវាងបណ្តាប្រទេសនានា នៅក្នុងវិស័យថាមពល ការប្រើប្រាស់ឡើងវិញ​នូវថាមពល​កកើត​ឡើវិញ និងកិច្ចសហប្រតិបត្តិការលើការផលិតស្បៀងផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ ប្រកបដោយស្ថេរភាព។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា សភាពការណ៍នៅក្នុសម័យកូវីដ បាន​ជំរុញ​ដល់បណ្តាប្រទេសាស៊ាន មកគិតគូរក្នុងទំនាក់ទំនងនិងការផ្លាស់ប្តូរ ជួយគ្នាទៅ​វិញ​ទៅមក នៅក្នុក្របខណ្ឌាស៊ាន។

ឯកឧត្តមប្រធានសភាម៉ាឡេស៊ី បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី និង​គណបក្ស​ប្រជាជនកម្ពុជា ទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ៕

Cr: AKP

Digiqole Ad

Related post