សមាគម សៀហអាប់ឌុលឡោះអាន់នូរី នៃប្រទេសគុយវ៉ែត ឧបត្ថមអគារម៉ាស្ជិតតម្លៃជាង៤១ម៉ឺនដុល្លារ ដល់សហគមន៍ខ្មែរឥស្លាម នៅខេត្តកោះកុង
កោះកុង៖ សមាគម សៀហអាប់ឌុលឡោះអាន់នូរី នៃប្រទេសគុយវ៉ែត តាមរយៈអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ បានជួយសាងសង់អគារម៉ាស្ជិត១ខ្នង មានទំហំ២៥ម៉ែត្រ និងបណ្ដោយ៣៥ម៉ែត្រ ជាមួយឡៅតឿ ដែលមានផ្ទៃក្រឡាសរុប ១,២២៥ម៉ែត្រការ៉េ រួមទាំងការិយាល័យម៉ាស្ជិត សរុបតម្លៃជាង ៤១ម៉ឺនដុល្លារអាមេរិក ដល់ពលរដ្ឋខ្មែរឥស្លាម នៅក្នុងខេត្តកោះកុង ដើម្បីបម្រើដល់ការងាររៀបចំកម្មវិធីផ្សេងៗ ។ ថ្
កម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ម៉ាស្ជិត និងអគារការិយាល័យម៉ាស្ចិត ស្ថិតនៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនេះធ្វើឡើងកាលពីថ្ងៃ១២ តុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។