• December 19, 2024
 សប្បុរសជនមូស្លីមអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់អាមេរិក ផ្តល់ជំនួយជាកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនដល់ប្រជាពលរដ្ឋជិត ២០០គ្រួសារ នៅភូមិអន្ទង់ស និងភូមិសាច់សូ នៃស្រុកកងមាស ខេត្តកំពង់ចាម

សប្បុរសជនមូស្លីមអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់អាមេរិក ផ្តល់ជំនួយជាកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនដល់ប្រជាពលរដ្ឋជិត ២០០គ្រួសារ នៅភូមិអន្ទង់ស និងភូមិសាច់សូ នៃស្រុកកងមាស ខេត្តកំពង់ចាម

Spread the love
Digiqole Ad

ត្បូងឃ្មុំ៖ ជារៀងរាល់ឆ្នាំក្នុងខែរ៉ម៉ាឌន មានអង្គការសមាគមនិងសប្បុរសជនជាច្រើនបានចូលរួមធ្វើការបរិច្ចាកដោយការផ្តល់នូវកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន ជូនដល់ប្រជាពលរដ្ឋដែលចាស់ជរា ជនពិការ និងស្ត្រីមេម៉ាយផងដែរ ដើម្បីជាការចូលរួមចំណែកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក៏ដូចជាដើម្បីទទួលបានផលបុណ្យពីការផ្តល់ នៅក្នុងខែរ៉ម៉ាឌនដ៏ពិសិដ្ឋ។ ក្នុងនោះ អង្គការមូលនិធិហ្សាកាត់អាមេរិក ដែលតែងតែផ្តល់នូវជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលជួបការលំបាកនៅក្នុងប្រទេសកម្ពុជា តាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ក៏បានបែងចែកថវិកាដើម្បីរៀបចំនូវកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនជិត២០០គ្រួសារ ដែលមកពីភូមិចំនួនពីរផ្សេងគ្នាក្នុងនោះរួមមាន ភូមិអន្ទង់ស នៃឃុំអង្គរបាន និងភូមិសាច់សូ នៃឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

Tbong Khmum: Every year during Ramadan, many organizations, associations, and philanthropists donate by providing Ramadan vegetarian food packages to the elderly, the disabled, and widows as a contribution to livelihood. Their daily as well as to reap the benefits of the offerings in the holy month of Ramadan. The Zakat Foundation of America, which regularly provides humanitarian assistance to needy people in Cambodia through the Cambodian Muslim Media Center, also allocated funds to prepare Ramadan fast food packages for 180 families from some villages. Two different ones, including Andong Sor village of Angkor Ban commune and Sach So village of Peam Chi Kang commune, Kang Meas district, Kampong Cham province.

កម្មវិធីផ្តល់អំណោយកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌននេះ បានរៀបចំឡើងក្រោមវត្តមានកិត្តិយសពីសំណាក់ ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ព្រមទាំងសហការី និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក ភោគ សាវុទ្ធ អភិបាលស្រុកកងមាស លោកអភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន ហាកឹម អូស្តើស និងប្រជាពលរដ្ឋជិត២០០
គ្រួសារ។

The Ramadan Donation Package was organized in the presence of His Excellency Sles Nazy, Advisor to the Ministry of Information and President of the Cambodia Muslim Media Center, as well as his colleagues, and was also attended by Mr. Phok Savuth, Governor of Kang Meas District. Deputy District Governor, Local Authority Hakem ustaz and 180 people Famiies.

 

 

នាក្នុងឱកាសនោះ លោក ភោគ សាវុទ្ធ អភិបាលស្រុកកងមាស បានថ្លែងថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកសូមថ្លែងអំណរគុណដល់ ឯកឧត្តម ស្លេះ ណាស៊ី ដែលបាននាំយកនូវអំណោយកញ្ចប់អាហារស្រាយបួសមកចែកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកងមាសនាពេលនេះ។

ជាមួយគ្នានេះ លោកអភិបាលស្រុកកងមាស ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់បញ្ហាដែលអាចកើតមានជាយថាហេតុណាមួយ ជាពិសេស បញ្ហាអគ្គិភ័យ ដែលស្ថិតនៅក្នុងរដូវប្រាំង អាកាសធាតុមានសភាពក្តៅហួតហែង ដែលវាងាយស្រួលនឹងបង្កជាអគ្គិភ័យកើតឡើង។
ដោយឡែក ឯកឧត្តម ស្លេះ ណាស៊ី ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ក្នុងឱកាសមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជានិច្ចកាលឯកឧត្តមតែងតែបានគិតគូនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

On that occasion, Mr. Phok Savuth, Governor of Kang Meas District, said that on behalf of the local authority, he would like to thank His Excellency Sles Nazy for bringing a vegetarian food package to distribute to the people in Kang Meas District at this time.

At the same time, the Governor of Kang Meas District also instructed all residents to be very careful about any possible problems, especially fires in the dry season, the weather is hot and dry, which is easy to Cause a fire to occur.

Separately, H.E Sles Nazy President of Cambodian Muslim Media Cente, on the occasion of having a talk with the people, H.E Sles Nazy conveyed a message from H.E Khieu Kanharith, Minister of Information, who always thought and cared for the people in the Community.

 

ឯកឧត្តម បានមានប្រសាសន៍ថា អំណោយជាកញ្ចប់អាហារស្រាយបួសនេះ ទទួលបានថវិកាពីសប្បុរសជនមូស្លីមអាមេរិក តាមរយៈអង្គការហ្សាកាត់អាមេរិក ដែលផ្តល់មកតាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលជាអង្គការដៃគូ។

ឯកឧត្តម ពិតជាអរគុណយ៉ាងជ្រាល់ជ្រៅដល់សប្បុរសជនទាំងអស់ពីប្រទេសផ្សេងៗ ដែលជារៀងរាល់ឆ្នាំគឺបានផ្តល់ថវិកាដើម្បីរៀបចំកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនជូនប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។ ហើយជាភ័ព្វសំណាងសម្រាប់អ្នកភូមិអន្ទង់ស នៃឃុំអង្គរបាន និងភូមិសាច់សូ នៃឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅឆ្នាំនេះ ដែលត្រូវបានជ្រើសរើសដើម្បីផ្តល់នូវកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន និងកាន់តែពិសេស គឺកញ្ចប់អាហារដែលច្រើនមិនធ្លាប់មានពីមុនមក។ សូមអល់ឡោះជាម្ចាស់ផ្តល់ផលបុណ្យទៅដល់ម្ចាស់ជំនួយចំពោះអ្វីដែលបានបរិច្ចាគនេះ។

His Excellency said that the donation of this vegetarian food package was funded by American Muslim philanthropists through Zakat Foundation Of America, provided through the Cambodian Muslim Media Center, a partner organization.

His Excellency would like to thank all the philanthropists from different countries who, every year, provide funds to prepare Ramadan food packages for people in different parts of Cambodia. And good luck for the villagers in Andong Sor of Angkor Ban commune and Sach So village of Peam Chi Kang commune, Kang Meas district, Kampong Cham province this year Selected to provide Ramadan vegetarian food packages, and more specifically, more food packages than ever before. May Allah bless the donors for these gifts.

ឯកឧត្តមទីប្រឹក្សាក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខែរ៉ម៉ាឌន ត្រូវបង្កើនការធ្វើអំពើកុសលអោយបានច្រើន ព្រោះខែរ៉ម៉ាឌនជាខែដ៏ពិសិដ្ឋសម្រាប់បងប្អូនមូស្លីមក្នុងការសាងនូវទង្វើកុសល្យផ្សេងៗហើយទទួលបានផលបុណ្យលើសពីខែដទៃ។
ប្រជាពលរដ្ឋសម្តែងបានបង្ហាញការសាទរ និងអារម្មណ៍សប្បាយរីករាយ ដែលអង្គការហ្សាកាត់អាមេរិកបានជ្រើសរើសភូមិរបស់ពួកគាត់សម្រាប់ផ្តល់ជំនួយជាកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌននាឆ្នាំនេះ។

គួរជម្រាបថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គក្រ, មីខ្លាឃ្មុំ ១កេះ, និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលសរុបជាថវិកាជិត ១ម៉ឺនដុល្លារអាមេរិក៕

His Excellency Sles Nazy Advisor to the Ministry of Information also called on all people in Ramadan to increase their good deeds, because Ramadan is a holy month for Muslims to build various good deeds and get more benefits. Other months. The performers expressed their enthusiasm and happiness that Zakat Foundation Of America has chosen their village to provide assistance as a package of Ramadan food this year.

It should be informed that the gifts to be distributed to the people now is that each family receives 50 kg of rice, 1 bear noodles, and some other food items with a total budget of nearly 10,000 US dollars.

Digiqole Ad

Related post