សកម្មជនជ្វីហ្វជាង ២០០នាក់ត្រូវចាប់ខ្លួនអំឡុងការតវ៉ាបង្ហាញពីការមិនគាំទ្រសង្រ្គាមហ្កាហ្សា នៅក្នុងវិមានសភាអាមេរិក

សកម្មជនជ្វីហ្វជាង ២០០នាក់ត្រូវចាប់ខ្លួនអំឡុងការតវ៉ាបង្ហាញពីការមិនគាំទ្រសង្រ្គាមហ្កាហ្សា នៅក្នុងវិមានសភាអាមេរិក

Spread the love
Digiqole Ad
ប្រភពពីBTV News បានឲ្យដឹងថានគរបាលនៅវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនសកម្មជនជ្វីហ្វដែលតវ៉ាប្រឆាំងនឹងការគាំទ្រយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល នៅខាងក្នុងអាគារសភាកាលពីថ្ងៃអង្គារ (២៣ កក្កដា) មួយថ្ងៃមុនពេលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានកំណត់ពេលថ្លែងសុន្ទរកថាទៅកាន់សភា។

ក្រុមបាតុករដែលរៀបចំដោយសកម្មជន សំឡេងជី្វហ្វសម្រាប់សន្តិភាព (Jewish Voice for Peace) បានពាក់អាវយឺតពណ៌ក្រហមដែលមានសរសេរឈ្មោះអង្គការ និងឃ្លាថា «បញ្ឃប់ការផ្ដល់អាវុធឱ្យអ៊ីស្រាអែល»។ អ្នកខ្លះកាន់បដាដែលសរសេរថា «មានបទឈប់បាញ់ភ្លាម» និង «អនុញ្ញាតឱ្យហ្កាហ្សារស់រានផង»។
Digiqole Ad

Related post