• November 15, 2024
 វិហារឥស្លាមនូរុលមួសស៊ីនីន ស្ថិតនៅភូមិសំរោង ខេត្តតាកែវ ដែលមានគម្រោងផ្តួចផ្តើម​ដោយ​អ្នក​ភូមិ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត តំ​ណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត

វិហារឥស្លាមនូរុលមួសស៊ីនីន ស្ថិតនៅភូមិសំរោង ខេត្តតាកែវ ដែលមានគម្រោងផ្តួចផ្តើម​ដោយ​អ្នក​ភូមិ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត តំ​ណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត

Spread the love
Digiqole Ad

តាកែវ៖ វិហារឥស្លាមនូរុលមួសស៊ីនីន ដែលជាវិហារមានគម្រោងផ្តួចផ្តើមដោយអ្នកភូមិ មានមូល​ដ្ឋាននៅ ភូមិសំរោង ឃុំរមេញ ស្រុកកោះ​អណ្តែត ខេត្តតាកែវ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បាន​រៀប​ចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់តំណាងគណៈដឹកនាំជាន់ខ្ពស់នៃសាស​នា​ឥស្លាមកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ ជាច្រើនរូប និងអាជ្ញាធរមូលដ្ឋាន រួមនឹង​បង​ប្អូន​ប្រជា​ពល​រដ្ឋយ៉ាងច្រើនកុះករផងដែរ។

នាក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍វត្តមានរបស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត, ឯកឧត្តម ឡា ឡៃ រដ្ឋលេខា​ធិ​ការ​ប្រសួងធម្មការនិងសាសនា និងជាប្រធានគណៈកម្មការសម្ពោធវិហារ បាន​មាន​ប្រសាសន៍​អោយដឹងថា វិហារឥស្លាមនូរុលមួសស៊ីនីន បានចាប់ផ្តើមកសាងឡើងនាថ្ងៃទី២៥ ខែវិច្ឆិ​កា ឆ្នាំ២០​២០ និងបញ្ចប់គម្រោងកសាងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ដោយចំណាយថវិកា​អស់​ចំនួន ៣៩៧,០០០ ដុល្លារអាមេរិក។

ឯកឧត្តម បានបន្តថា វិហារឥស្លាមនូរុលមួសស៊ីនីន មានផ្ទៃក្រឡាចំនួន ៧៥០ម៉ែត្រក្រឡា និង​ឡៅ​តឿ​ទំហំ ៣០០ម៉ែត្រ​ក្រឡា ដែលអាចទទួលសាសនិកឥស្លាមអោយថ្វាយបង្គំប្រមាណជា ១០០០​នាក់ គឺជាវិហារឥស្លាមដែលកសាងថ្មីឡើងវិញ ក្រោម​គម្រោងផ្តួចផ្តើមដោយអ្នកភូមិ មិនមាន​អង្គ​ការ​សមាគមណា​មួយឧបត្ថម្ភផ្តាច់មុខដូចវិហារ​ឥស្លាម​នៅ​តាមភូមិផ្សេងៗជាច្រើននោះទេ ពោលគឺ​កញ្ចប់ថវិកាទាំងអស់ បានមកពីការស្ម័គ្រចិត្តរបស់​បង​ប្អូនប្រជាពលរដ្ឋក្នុងភូមិ និងក្រុមការងារ​គណៈបក្ស ព្រមទាំងបងប្អូនសាសនិកឥស្លាម​ចំណុះ​វិហារ​ផ្សេងៗ ក៏ដូចជាបណ្តាសប្បុរសជននា​នា​ក្នុងស្រុកនិងក្រៅស្រុកប៉ុណ្ណោះ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា នៅក្រោមម្លប់សន្តិ​ភាពនិងសុខដុមនីយកម្មសាសនាពេញលេញ ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ទទួលបានសុខសន្តិ​ភាព និងមានការអភិវឌ្ឍជាបន្តបន្ទាប់។ ជាក់ស្តែង វិហារឥស្លាមនូរុលមួសស៊ីនីន គឺជាសមិទ្ធិផលថ្មី​មួយទៀតដែលត្រូវបានសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ។

ឯកឧត្តម បានថ្លែងអំណរគុណនិងការ​កោត​សរ​សើរ​ដល់បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនសប្បុ​រសជនទាំងអស់ ចំពោះកិច្ចសហការល្អក្នុងការ​ចូលរួមជួយគ្នា ដែលនាំអោយមានសមិទ្ធិផលថ្មី​នៅ​ក្នុង​មូលដ្ឋាននៃខេត្តតាកែវបាន​កើត​ឡើង។

ចំណែកឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានចូលរួម​ថ្លែងនូវចំណាប់អារម្មណ៍ផងដែរ ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធិផលថ្មីនេះអាចកើត​មាន​ឡើងដោយសារប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ​គ​តិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តម បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ត្រូវទៅចូលរួមបោះ​ឆ្នោត​​នា​ពេលខាងមុខអោយបានគ្រប់ៗគ្នា និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែល​មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងគាំទ្រ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជាបេក្ខ​ភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយនេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត បានមានប្រសាសន៍នូវ​ការ​ផ្តាំ​ផ្ញើ​​​សាកសួរ​សុខទុក្ខ និង​ក្តីនឹក​រឭក ជូនចំពោះគណៈអធិបតី ភ្ញៀវ​កិត្តិ​យស បង​ប្អូន​សាសនិកឥស្លាម ហា​កឹម តួន អុងៗ ម៉ៃៗ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សា​នុ​សិស្ស ក្រុមយុវជន និងអ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកកោះអណ្តែត ក៏ដូច​ជា​ក្នុងខេត្ត​តាកែវ​ទាំងមូល ក្នុង​មនោ​សញ្ចេតនាស្រឡាញ់យកចិត្តទុកដាក់​យ៉ាងជ្រាលជ្រៅ​ជាទី​បំផុត។

យោងតាមមតិចំណាប់​អារម្មណ៍របស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងរបាយការណ៍​សាង​សង់របស់ ឯកឧត្តម ទ្បា ទ្បៃ, ឯកឧត្តមសូមចូលរួមអបអរសាទរ​ចំពោះការ​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ «វិហារឥស្លាមនូរុលមួសស៊ីនីន និងសមិទ្ធផលនានា» នៅ​ក្នុង​ថ្ងៃ​នេះ ដែល​បាន​សាង​សង់ទ្បើងដោយកម្លាំងរួបរួមសាមគ្គីរបស់ប្រជាពល​រដ្ឋជាសាសនិក​ឥស្លាមក្នុង​មូល​ដ្ឋាននេះ ក៏ដូច​ជានៅក្នុងខេត្តតាកែវ និងទូទាំងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីថ្វាយបង្គំ រំលឹក​ដល់អល់​ឡោះជាម្ចាស់ដោយកាយវិការនិងចិត្ត ព្រមទាំងជាមជ្ឈមណ្ឌល​បង្ហាត់បង្រៀន​នូវ​ក្រម​សីល​ធម៌ គុណធម៌ ដល់សាសនិកឥស្លាមទាំងអស់ ក៏ដូចជាជំនាន់ក្រោយៗទៀត។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់​ ឯកឧត្តម​បានសម្តែងនូវការ​កោតសរសើរ និង​ការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋជាសាសនិកឥស្លាមទាំងអស់ ព្រមទាំង​សប្បុរស​ជននានា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាប្រពៃណី​របស់​សាសនា​ឥស្លាម និងការលើកកម្ពស់សុខភាព សុខមាលភាព ក៏ដូចជាការជួយសម្រួលដោះស្រាយ​ការ​លំបាកផ្នែកជីវភាពរបស់សហគមន៍ឥស្លាមនៅកម្ពុជា ដែលការរួបរួមគ្នានេះ​ ក៏ជានិមិត្តរូបបង្ហាញ​ឱ្យ​ឃើញផងដែរ​​អំពី​ការយកចិត្តទុកដាក់ និងសាមគ្គីភាពនៅក្នុងចំណោមសហគមន៍​ឥស្លាម​ទាំង​ក្នុង​ស្រុក និងក្រៅស្រុក។

ជាមួយគ្នានេះ ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានផ្តល់​ជូន​​នូវអគារសិក្សា​ចំនួនមួយខ្នង កម្ពស់២ជាន់ ស្មើនឹង៦បន្ទប់ តាម​ការស្នើសុំរបស់​បងប្អូន​ប្រជា​ពល​រដ្ឋ​​៕

Digiqole Ad

Related post