
លោក ចូ បៃដិន ប្រកាសអាសន្ននៅរដ្ឋកាលីហ្វ័រញ៉ា ខណៈព្យុះរដូវរងានៅតែបន្តវាយប្រហារ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសភាពអាសន្ននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលព្យុះរដូវរងានៅតែបន្តវាយលុករដ្ឋដែលមានប្រជាជនច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិកមួយនេះ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់រដ្ឋកាលីហ្វ័រញ៉ា កុលសម្ព័ន្ធ និងមូលដ្ឋាន ដោយសារលក្ខខណ្ឌគ្រាអាសន្នដែលបណ្តាលមកពីព្យុះរដូវរងាជាបន្តបន្ទាប់ និងធ្ងន់ធ្ងរ ក៏ដូចជាទឹកជំនន់ និងការរអិលបាក់ដី។
សេចក្តីប្រកាសគ្រាអាសន្នរបស់សហព័ន្ធ នឹងអនុញ្ញាតឱ្យក្រសួងសន្តិសុខមាតុភូមិ និងទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធរបស់សហរដ្ឋអាមេរិក សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយទាំងឡាយ។
ប្រភព៖ Ruteur





