
លោកបណ្ឌិត Abdul Wahab bin Zain Al Abidin Al Shaibi ត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងនៃអ្នកកាន់សោរទ្វារកាកហ្ពះ បន្ទាប់ពី Sheikh Saleh Al-Shaiba

លោកបណ្ឌិត Abdul Wahab bin Zain Al Abidin Al Shaibi ត្រូវបានជ្រើសរើសអោយក្លាយជាអ្នកស្នងតំណែងនៃអ្នកកាន់សោរទ្វារកាកហ្ពះ បន្ទាប់ពី Sheikh Saleh Al-Shaiba ដែលជាអ្នកស្នងតំណែងកាន់សោរ ទី១០៩ របស់ Uthman ibn Talha បានទទួលមរណភាព នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការបង្ហោះផ្សាយដោយអ្នកគ្រប់គ្រងផ្លូវការ Inside the Haramain នៅលើបណ្តាញសង្គម X ថ្ងៃទី២៤ ខែមិថុនា។
ក្នុងឱកាសទទួលបានតំណែងដ៏ខ្ពង់ខ្ពស់នេះ លោកបណ្ឌិត Abdul Wahab bin Zain Al Abidin Al Shaibi បាននិយាយថា៖ “សូមព្រះជាម្ចាស់ប្រទានឱ្យខ្ញុំទទួលបានជោគជ័យក្នុងការបំពេញកាតព្វកិច្ចនេះ នៅក្រោមរដ្ឋាភិបាលនៃអ្នកថែរក្សាវិហារឥស្លាមបរិសុទ្ធទាំងពីរ និងព្រះអង្គម្ចាស់រាជទាយាទ”៕



