
លិចទូកមួយគ្រឿងនៅឆ្នេរសមុទ្រ Aden ប្រទេសយេម៉ែន បណ្តាលអោយមនុស្ស ៣៩នាក់ស្លាប់ ខណៈ១៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

មន្ត្រីក្នុងតំបន់ និងសាក្សី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានស្លាប់ ដែលភាគច្រើនជាស្ត្រី និង ១៥០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលផ្ទុកមនុស្ស ២៦០នាក់ បានលិចនៅឆ្នេរសមុទ្រ Aden របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
លោក Hadi al-Khurma អភិបាលស្រុក Rudum បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទូកនេះធ្វើដំណើរពី Horn of Africa ហើយបានក្រឡាប់មុនពេលវាទៅដល់ដែនដី Shabwa ភាគខាងកើត នៃទីក្រុង Aden ។
លោកបាននិយាយថា “មនុស្សចំនួន ៧៨នាក់ ត្រូវបានអ្នកនេសាទ និងអ្នកស្រុកជួយសង្រ្គោះ។ មានមនុស្សប្រហែល ១០០នាក់ផ្សេងទៀតដែលនៅជាមួយពួកគេនៅលើទូកតែមួយកំពុងបាត់ខ្លួន ដែលការស្វែងរកកំពុងបន្ត”៕



