
រថយន្តអគ្គិសនី Lucid ដំបូងបង្អស់ដែលអារ៉ាប៊ីសាអូឌីតផលិត បំពាក់ដោយយន្តហោះគ្មានមនុស្សបើក(Drone) និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)

ផ្ទុះការចាប់អារម្មណ៍រថយន្តអគ្គិសនី Lucid ដំបូងបង្អស់ដែលអារ៉ាប៊ីសាអូឌីតផលិត បំពាក់ដោយយន្តហោះគ្មានមនុស្សបើក(Drone) និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)នៅកន្លែងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័ណ៌វិស័យការពារជាតិពិភពលោកនៅទីក្រុងរីយ៉ាដកាលពីថ្ងៃអាទិត្យ។
រថយន្តអគ្គិសនីនេះនឹងចាប់ផ្តើមប្រើប្រាស់ក្នុងការយាមល្បាតសន្តិសុខក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នឹងមានមុខងារសន្តិសុខជាច្រើន ដែលគាំទ្រដោយបច្ចេកវិទ្យា AI នៅក្នុងការជំរុញរបស់កងកម្លាំងសន្តិសុខអារ៉ាប៊ីសាអូឌីតក្នុងការបំពេញបេសកកម្មរបស់ពួកគេ។
ប្រភព៖ ARAB NEWS

