• September 20, 2024
 រថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុងតំបន់កំពង់សិលាក្នុង​ទិសដៅផ្ទុយគ្នា​យ៉ាងពេញ​ទំហឹង​ ស្លាប់២នាក់ របួស២៥នាក់ រួមមានខ្មែរឥស្លាមជាច្រើននាក់ផងដែរ

រថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុងតំបន់កំពង់សិលាក្នុង​ទិសដៅផ្ទុយគ្នា​យ៉ាងពេញ​ទំហឹង​ ស្លាប់២នាក់ របួស២៥នាក់ រួមមានខ្មែរឥស្លាមជាច្រើននាក់ផងដែរ

Spread the love
Digiqole Ad
ព្រះសីហនុ- វេលាម៉ោង​០៥:២៥នាទីព្រឹក ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៤​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង​រវាងរថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុង​ទិសដៅផ្ទុយគ្នា​យ៉ាងពេញ​ទំហឹង​ នៅចំណុចគីឡូម៉ែត្រ: ១២៧-១២៨​ ស្ថិតក្នុងភូមិចាំស្រី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា​ សហការជាមួយ​កម្លាំង​អធិការ​ដ្ឋាននគរបាលស្រុកកំពង់សីលា​ បានចុះទៅទីតាំងកើតហេតុ សម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះលើដងផ្លូវ និង​ជួយលើកសង្គ្រោះ​ជនរងគ្រោះ​ទៅកាន់មណ្ឌលសុខភាព ស្រុកកំពង់សីលា​ និងដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​។
ព័ត៌មានបឋមហេតុការណ៍​គ្រោះថ្នាក់ខាងលើនេះ បណ្តាលឱ្យមនុស្សស្លាប់​ ចំនួន​០២នាក់​ និងរងរបួសធ្ងន់​ស្រាល​ ចំនួន២៥នាក់​ (ស្រី១៦នាក់)។
Digiqole Ad

Related post