• September 19, 2024
 រដ្ឋាភិបាលម៉ាឡេស៊ីពិចារណាបន្តបេសកកម្មមនុស្សធម៌ ក្នុងការ​នាំយកជនស៊ីវិលប៉ាឡេស្ទីន​ដែល​រង​របួស​ពីការ​វាយពីសំណាក់​អ៊ីស្រាអែលនៅហ្គាហ្សា ដើម្បីមកព្យាបាលក្នុងប្រទេស

រដ្ឋាភិបាលម៉ាឡេស៊ីពិចារណាបន្តបេសកកម្មមនុស្សធម៌ ក្នុងការ​នាំយកជនស៊ីវិលប៉ាឡេស្ទីន​ដែល​រង​របួស​ពីការ​វាយពីសំណាក់​អ៊ីស្រាអែលនៅហ្គាហ្សា ដើម្បីមកព្យាបាលក្នុងប្រទេស

Spread the love
Digiqole Ad

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីពិចារណាបន្តបេសកកម្មមនុស្សធម៌ក្នុងការនាំយកជនស៊ីវិលប៉ាឡេស្ទីន​ដែល​រង​របួស​ពីការ​វាយពីសំណាក់អ៊ីស្រាអែលនៅហ្គាហ្សា ដើម្បីមកព្យាបាលក្នុងប្រទេស។ នេះបើតាម​ការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិ Datuk Seri Mohamed Khaled Nordin ​ក្នុងឱកាសចូល​រួម​​ពិធី​អបអរ​ខែ​ជាតិ​ថ្នាក់​ក្រសួង ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការពារជាតិ Datuk Seri Mohamed Khaled Nordin បាននិយាយថា រហូតមកដល់ពេលនេះ ការនាំយកជនស៊ីវិលប៉ាឡេស្ទីនមកព្យាបាលនៅមានកំណត់ ដោយសារវា​មិន​ងាយ​ស្រួល​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​មក​ដល់​របស់​ពួក​គេ​។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ជនស៊ីវិលប៉ាឡេស្ទីន ៤១នាក់ដែលរងរបួសក្នុងការវាយ​ប្រហាររបស់​អ៊ីស្រាអែលលើតំបន់ហ្គាហ្សា អមដោយសាច់ញាតិរបស់ពួកគេចំនួន ៨៦នាក់ បាន​មក​ដល់​មូល​ដ្ឋាន​​ទ័ពអាកាស Subang ដោយសុវត្ថិភាព តាមរយៈយន្តហោះ Airbus A400M ចាកចេញ​ពីមូល​ដ្ឋានអាកាស Almaza ក្នុង​ប្រទេសអេហ្ស៊ីប។

បេសកកម្មនេះបានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្រ្តី Anwar Ibrahim នៅឯការជួប​ជុំសាមគ្គីភាពប៉ាឡេស្ទីនកាលពីថ្ងៃទី៤ ខែសីហា នៅទីក្រុងគូឡាឡាំពួ ដែល​គាត់បាន​និយាយថា ប្រទេសនេះនឹងផ្តល់ការព្យាបាលដល់​ជនស៊ីវិលប៉ាឡេស្ទីន​ដែល​រងរបួស។

គួរជម្រាបថា ការវាយប្រហារដ៏ឃោរឃៅរបស់​អ៊ីស្រាអែលលើ​តំបន់ហ្គាហ្សា បន្ទាប់ពីហេតុការណ៍ ៧ តុលាមក បានសម្លាប់ជន​ជាតិប៉ាឡេស្ទីនកើនឡើងដល់ជាង ៤០,០០០នាក់ ខណៈអ្នករង​របួស​ជាង ៩២,០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល៕

Digiqole Ad

Related post