
រដ្ឋាភិបាលម៉ាឡេស៊ីបានកាប់ដើមទុរេន ១ពាន់ដើមចោល ក្រោមហេតុផលដើមទុរេនទាំងនោះ បានដាំដោយខុសច្បាប់លើដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ

ម៉ាឡេស៊ី៖ ទីប្រឹក្សាច្បាប់រដ្ឋនៃប្រទេសម៉ាឡេស៊ី លោក Datuk Seri Saiful Edris Zainuddin បញ្ជាក់ថា ខណ្ឌមួយនៅក្នុងទីក្រុង Pahang ជាតំបន់ដែលមានដំណាំទុរេនធំជាងគេក្នុងប្រទេស ដោយដើមទុរេនមួយភាគធំត្រូវបានដាំដុះអស់រយៈពេលជាច្រើនទសវត្សរ៍ ត្រូវបានកាប់ចោល ១ ពាន់ដើមក្នុងរយៈពេលបីថ្ងៃ រួមទាំងប្រភេទទុរេនមានតម្លៃថ្លៃ Musang King។ ប៉ុន្តែដើមទុរេនទាំងនោះមានទីតាំងនៅលើដីដែលមិនមានប្លង់ត្រឹមត្រូវ និងមិនត្រូវបានការពារដោយសេចក្តីសម្រេចរបស់តុលាការណាមួយឡើយ។ ដូចនេះអ្នកណាដែលបំពានដីរដ្ឋដោយគ្មានការអនុញ្ញាត គឺគ្មានសិទ្ធិស្របច្បាប់ទេ។ នេះជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាល ដើម្បីបង្ក្រាបការប្រើប្រាស់ដីដោយខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New Straits Times នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
