• July 1, 2025
 រដ្ឋសភាបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

រដ្ឋសភាបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

Spread the love
Digiqole Ad
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃប្រទេសអារ៉ាប៊ីសាអូឌីត មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ការប្រារព្ធពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ និងគណៈប្រតិភូ បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ក្រោមសំឡេងកងកិត្តិយសត្រែទ័ព បន្លឺឡើងយ៉ាងកងរំពង នៅវិមានរដ្ឋសភា ដើម្បីសម្ដែងនូវការទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ជាមួយនឹងវត្តមានទទួឡស្វាគមន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបផងដែរ។
បន្ទាប់ពីការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរួចមក ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភានៃប្រទេសទាំងពីរក៏បាន អញ្ជើញជួបចរចាទ្វេភាគី ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ព័ត៌មានលម្អិតនៃជំនួបចរចាទ្វេភាគី បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋសភានឹងមានផ្សាយជូនបន្ថែមនៅពេលឆាប់ៗខាងមុខនេះ។
ប្រភព៖ រដ្ឋសភាជាតិ
Digiqole Ad

Related post