• October 7, 2025
 រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ជួប​សំណេះសំណាលជាមួយអ្នកបន្តវេនជំនាញវិជ្ជាជីវៈដូនតា ជំនាញ​ធ្វើ​សាជី​ នៅ​ស្រុក​កំពង់ត្រឡាច​

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ជួប​សំណេះសំណាលជាមួយអ្នកបន្តវេនជំនាញវិជ្ជាជីវៈដូនតា ជំនាញ​ធ្វើ​សាជី​ នៅ​ស្រុក​កំពង់ត្រឡាច​

Spread the love
Digiqole Ad
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី៤​ ខែតុលា​ ឆ្នាំ២០២៥ ​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រនៅក្នុងសហគមន៍ ភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ លោក​ជំទាវ​បណ្ឌិត​សភាចារ្យ​ រដ្ឋមន្ត្រី​ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូក្នុងការផ្ទេរចំណេះដឹងជំនាញវិជ្ជាជីវៈដូនតាធ្វេីសាជី​ដល់អ្នកបន្តវេន ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌អរូបីមួយនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងព្រមទាំងបានផ្សារភ្ជាប់នឹងសហគមន៍ទៀតផង។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អ្នកគ្រូបង្គោល និងសិស្សបន្តវេនដែលកំពុងសិក្សាលើជំនាញវិជ្ជាជីវៈដូនតាមួយនេះទៀតផង។
គួរឲ្យដឹងថាវគ្គ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈដូនតាធ្វេី​សាជីនេះ​ គឺ​ជា​វគ្គ​បណ្ដុះបណ្ដាល​មួយក្នុងចំណោមជំនាញដូនតាជាច្រើននៃកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាកម្មវីធីអន្តរាគមន៍សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ឆ្លើយតបទៅនឹងគ្រោះអាសន្ន សុខុមាលភាព និងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈហិរញ្ញប្បទានដោយចំណូលថវិកាជាតិ និងជំនួយអភិវឌ្ឍន៍ផ្លូវការ៕
ប្រភព៖ បណ្ឌិត ហ៊ីវ វី់រៈ
Digiqole Ad

Related post