![រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ីឯកភាពសហការរួមគ្នាលើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន](https://camm-media.com/wp-content/uploads/2024/09/457661295_1024122769084524_1755852861494124179_n-850x560.jpg)
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ីឯកភាពសហការរួមគ្នាលើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលេីកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ីក្នុងក្របខណ្ឌនៃការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នាជាពិសេសការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជាកិច្ចសហការជាមួយវិទ្យុផងដែរ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យមានសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។
![](https://camm-media.com/wp-content/uploads/2024/09/458206919_1024122619084539_1512085560728502021_n-1024x682.jpg)
![](https://camm-media.com/wp-content/uploads/2024/09/458075068_1024122679084533_2534358254794722759_n-1024x682.jpg)
![](https://camm-media.com/wp-content/uploads/2024/09/458032137_1024122569084544_5687931229603388178_n-1024x682.jpg)
![](https://camm-media.com/wp-content/uploads/2024/09/457881693_1024122592417875_8898958571014380891_n-1024x682.jpg)
![](https://camm-media.com/wp-content/uploads/2024/09/457873883_1024122459084555_1295309506962623926_n-1024x682.jpg)
![](https://camm-media.com/wp-content/uploads/2024/09/457873618_1024122632417871_3395545713257364523_n-1024x682.jpg)
![](https://camm-media.com/wp-content/uploads/2024/09/457724395_1024122722417862_7271171333420298638_n-1024x682.jpg)
![](https://camm-media.com/wp-content/uploads/2024/09/457709604_1024122529084548_7365312621375122047_n-1024x682.jpg)
![](https://camm-media.com/wp-content/uploads/2024/09/457661295_1024122769084524_1755852861494124179_n-1024x682.jpg)
![](https://camm-media.com/wp-content/uploads/2024/09/458182317_962846022520039_257059507285901721_n.jpg)
![](https://camm-media.com/wp-content/uploads/2024/09/457850887_962846025853372_870613547378730871_n-1024x683.jpg)
![](https://camm-media.com/wp-content/uploads/2024/09/457625105_962846005853374_7442970905614136168_n.jpg)
![](https://camm-media.com/wp-content/uploads/2024/09/458187175_962846062520035_6595685188823061185_n-1024x683.jpg)
![](https://camm-media.com/wp-content/uploads/2024/09/458318465_962846065853368_7913656832053325579_n-1024x683.jpg)
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)