រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌិតប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងប្រទេសថៃ ក្នុងអំឡុងពេលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាថៃ
ជំនួបនេះបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម Abdullatif Al Alsheik ដែលដឹកនាំគណៈប្រតិភូអារ៉ាប៊ីសាអូឌីតរៀបចំសន្និសីទលើកទីបីស្តីពីប្រជាជាតិដែលល្អប្រសើរ នៅក្រុងបាងកកប្រទែសថៃ នាថ្ងៃទី២៥ ២៦ ខែមករា ឆ្នាំ២០២៥។
ប្រធានរដ្ឋសភាថៃឯកឧត្តម Wan Muhamad Noor Matha បានសម្តែងការកោតសរសើរចំពោះតួនាទីឈានមុខគេរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបម្រើសាសនាឥស្លាម និងមូស្លីម និងសម្រាប់ការគាំទ្រដល់កិច្ចសន្ទនាអន្តរសាសនា និងអន្តរវប្បធម៌។ មិនតែប៉ុណ្ណោះកឧត្តមបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការឥស្លាមក្នុងការលើកកម្ពស់ការសម្របសម្រួល និងបម្រើសហគមន៍ឥស្លាម ជាពិសេសនៅក្នុងប្រទេសថៃ។
ក្នុងឳកាសនោះ ឯកឧត្តម Al Alsheikh បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីតក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសនិងប្រជាជនទាំងពីរ ។ លោកបានគូសបញ្ជាក់បន្ថែមទៀតអំពីការយកចិត្តទុកដាក់របស់អារ៉ាប៊ីសាអូឌីតក្នុងការបម្រើសហគមន៍ពិភពលោកដោយការតស៊ូមតិចំពោះការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ក្នុងការលើកកម្ពស់តម្លៃនៃការនិយមកណ្តាល និងភាអត់ឱន។
ប្រភព៖ SPA