យេម៉ែនប្រារព្ធពិធីបុណ្យសព និងតវ៉ាទ្រង់ទ្រាយធំ ក្រោយការវាយប្រហារដ៏បង្ហូរឈាមរបស់អាមេរិក

យេម៉ែនប្រារព្ធពិធីបុណ្យសព និងតវ៉ាទ្រង់ទ្រាយធំ ក្រោយការវាយប្រហារដ៏បង្ហូរឈាមរបស់អាមេរិក

Spread the love
Digiqole Ad
ពិធីបុណ្យសព ព្រមទាំងការតវ៉ាទ្រង់ទ្រាយធំ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យ (២០ មេសា) នៅក្នុងក្រុង Hodeidah ភាគខាងលិចប្រទេសយេម៉ែន សម្រាប់ជនរងគ្រោះនៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ខណៈមនុស្សម្នាបានប្រមូលផ្តុំគ្នាដើម្បីថ្កោលទោសការវាយប្រហារចំពោះគោលដៅជនស៊ីវិល និងទីតាំងជនស៊ីវិល។នេះបើតាមការចុះផ្សាយរបស់ BTV News ។

ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃសៅរ៍ អាមេរិក វាយប្រហារតាមអាកាសជាច្រើនលើកលើកំពង់ផែសមុទ្រ និងព្រលានយន្តហោះ Hodeidah ដោយបំផ្លាញកន្លែងសាធារណៈមួយចំនួន។ បន្ទាប់ពីការវាយប្រហារនោះ អ្នកស្រុករាប់រយនាក់នៅក្នុងក្រុងឆ្នេរសមុទ្រ Hodeidah បានតវ៉ាតាមផ្លូវកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យបញ្ចប់ការវាយប្រហារដ៏ឃោរឃៅរបស់អាមេរិក ដែលផ្តោតលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
ការតវ៉ានេះបានកើតឡើងស្របពេលនឹងពិធីបុណ្យសពសាធារណៈផ្លូវការសម្រាប់ជនរងគ្រោះនៃការវាយប្រហារលើកំពង់ផែឥន្ធនៈរបស់យេម៉ែន នៃក្រុង Ras Isa កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ការវាយប្រហារនោះបានសម្លាប់មនុស្ស ៨០នាក់រួចទៅហើយ រួមទាំងបុគ្គលិកកំពង់ផែ និងក្រុមសង្គ្រោះ។
Digiqole Ad

Related post