ព័ត៌មានជាតិ

ម្ចាស់អាជីវកម្មតូចធំជាង២០០ជួបជុំគ្នាឈ្វេងយល់ពីឳកាសវិនិយោគ ក្នុងវេទិការធុរកិច្ចស្តីពីឪកាសសម្រាប់កិច្ចសហប្រតិបត្តិការទូទាំងសាកលលោកដែលរៀបចំដោយ ក្រុមហ៊ុន បារាយណ៍គ្លូបលមេនិចមិន សហការជាមួយសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា

Spread the love


ក្រុងតាខ្មៅ៖ដោយមានកិច្ចសហការពីសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា នៅថ្ងៃទី២៥ ខែ មេសា​ឆ្នាំ២០២៥​ក្រុមហ៊ុនបារាយគ្លូបលមេនិចមិន(BGM)បានរៀបចំ​វេទិការធុរកិច្ចស្តីពីឪកាស​សម្រាប់កិច្ច​សហប្រតិបត្តិការទូ​ទាំងសាកលលោក នៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់ នៅសួន​បណ្តុំសហគ្រាស​ធុនតូច និងមធ្យម វើលប្រ៊ីច ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ជាម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មប្រមាណ២០០​នាក់។

មានប្រសាសន៍ស្វាគមន៍ ក្នុងវេទិការធុរកិច្ចនេះ លោកស្រី អ៊ឺង សៀកគីម អគ្គនាយិកា ក្រុមហ៊ុន BGM បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយស ជាតិ និងអន្តរជាតិ ទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកដើម្បីចូលរួមក្នុងកម្មវិធីវេទិកាធុរកិច្ចក្រោមប្រធានបទ៖ “ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទូទាំងសកលលោក” ដែលរៀបចំឡើង ដោយក្រុមហ៊ុន Baray Global Management។ ​លោកស្រីបានមានប្រសាសន៍ថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ឱ្យប្រទេសជាតិនិងប្រជាជនកម្ពុជានូវមូលដ្ឋានគ្រឹះដ៏រឹងមាំ​នៃ​សុខ​សន្តិភាពឯកភាពជាតិនិងឯកភាពទឹកដីដែលកត្តាទាំងបីនេះគឺជាបុរេលក្ខខ័ណ្ឌ ផ្តល់ឱ្យកម្ពុជាដើម្បីធ្វើការ​អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនិងមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ ព្រមទាំងស្មើមុខ​ស្មើមាត់ជាមួយប្រទេស នានាក្នុងតំបន់ និងពិភពលោក។

លើសពីនេះទៅទៀតដើម្បីរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសព្វ និងឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងមហិច្ឆតា អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូល​ខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ក្រុមហ៊ុន Baray Global Management បានដាក់ចេញ នូវគោលដៅ និងសកម្មភាពអាទិភាពជាច្រើន។​​កន្លងមកតាមរយៈកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ក្រុមហ៊ុននិងស្ថាប័ន​ពាក់ព័ន្ធបាននិងកំពុងកសាងពង្រឹងពង្រីកទំនាក់ទំនងជាតិនិងអន្តរជាតិហើយ តាមរយៈការៀបចំវេទិកាធុរកិច្ចចំនួន៣លើកកន្លងមកមកក្រុមហ៊ុនបានបានពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​សហគ្រាសក្រុមហ៊ុនជាច្រើន ហើយបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន២៥ ក្នុងនោះមានសហគ្រាសក្នុងស្រុកចំនួន១៦និងអន្តរជាតិចំនួន៩ ។ ហើយនៅក្នុងវេទិការថ្ងៃនេះមានអនុស្សារណៈចំនួន៦ បន្ថែមទៀត រួមមានអនុស្សារណៈជាមួយ សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា និងក្រុមហ៊ុន MMI Asia ដែលយើងគ្រោងនឹងរៀបចំពិព័ណ៌អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ក្នុងខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ក្រោមប្រធានបទការអភិវឌ្ឍន៍អចលនទ្រព្យនិងហេដ្ឋារចនាសម្ព័ន្ធ ដោយក្រុមហ៊ុនBGM មានបំណងគាំទ្រឲ្យខេត្តកណ្តាលដើម្បីចូលរួមក្នុងពិពណ៌នេះផងដែរ។

ដោយឡែកលោក​ជំទាវឧកញ៉ា ចាង​ ​សុខគីម តំណាងលោកជំទាវ ឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសភាមុខរបរនិង​មីក្រូសហគ្រាស​កម្ពុជាបានមានប្រសាសន៍សម្តែង​នូវសេចក្តី​សោមនស្សរីករាយ​ដែលសភាមុខរបរនិងមីក្រូសហ​គ្រាស​កម្ពុជា​និងក្រុមហ៊ុន​បារាយណ៍ក្លូប៊ល​មេនិចមិនបានរៀបចំ​កម្មវិធីធុរកិច្ចសម្រាប់កិច្ច​សហប្រតិបត្តិការ​ទូទាំងសកលលោកនិងទស្សនាផលិតផលក្នុងស្រុក ប្រកបដោយ​ដំណើររលូននាពេលនេះ។ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍផលិតផល និងអាជីវកម្ម​ក្នុង​ស្រុកឱ្យកាន់តែមានភាពទូលំទូលាយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ស្របតាមការកំណត់​ក្នុងយុទ្ធសាស្ត្រជាតិ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ សភាមុខរបរ និងមីក្រូ សហគ្រាសកម្ពុជា បានចូលរួមគាំទ្រ ចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ជាមួយស្ថាប័ន និងក្រុមហ៊ុនអាជីវកម្មមួយចំនួនក្នុងនោះក៏មានក្រុមហ៊ុនបារាយក្លូប៊លមេនិចមិន​ផងដែរក្នុងការរៀបចំផែន​ការសកម្មភាពនិងផែនការយុទ្ធសាស្ត្រក្នុងការជួយដល់បងប្អូ​នម្ចាស់អាជីវកម្មដែលស្ថិ​តក្នុង​ផលរបរ​ខ្នាត​មីក្រូ​​និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ដូចជាអាជីវកម្មក្នុងស្រុករបស់យើង​ដើម្បីជួយដល់ពួកគាត់​ក្នុងការពង្រឹង​ចំណេះ ជំនាញ និងពង្រីកផលរបរឱ្យកាន់តែមានភាពរីកចំរើន ភាពច្បាស់លាស់ ធន់នឹងបញ្ហាប្រឈម និងរឹងមាំក្នុងខ្សែចង្វាក់ផលិតកម្មអាជីវកម្ម។

ទាក់ទងទៅនឹងឳកាសវិនិយោគផ្នែកវិស័យហាឡាល់លោក IBRAHIM Dawood ទីប្រឹក្សាក្រុមហ៊ុន​ហាលឡាល់ផាកកម្ពុជាក៌បានសម្តែងនូវអំណរគុណយ៉ាងេជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនិងអង្គវេទិការដែលបានចូលរួមនិងចែករំលែកនូវបទពិសោធន៏ចំណេះដឹងពិសេសមានជំនឿលើក្រុមហ៊ុន ហាលឡាល់ផាក​និងដែគូរនានា។លោកបន្តថាកម្មវិធីនៅថ្ងៃនេះបានចាប់ផ្តើមជាមួយទស្សនៈ​វិស័យមួយច្បាស់​លាស់គឺ​ទស្សនវិស័យរបស់កម្ពុជាឈានជើងដោយ​ទំនុកចិត្តឆ្ពោះទៅកាន់សេដ្ឋ​កិច្ចហាឡាលសាកលលោក​។គំនិតផ្តួចផ្តើមនេះវាមិនមែនផ្តោត​ទៅលើវិញ្ញាបន​បត្រឬពាណិជ្ជកម្ម​ប៉ុណ្ណោះទេតែវា​គឺផ្តោតផងដែរ​អំពីការដោះសោផ្លូវថ្មី​សម្រាប់​ពាណិជ្ជកម្មការវិនិយោគ និងការរីចម្រើនដោយនិរន្តរភាពប្រកបដោយការគោរពជំនឿ សីលធម៌ និងបរិយាប័ន្ន។

គួរឲ្យដឹងដែរថាការផ្តួចផ្តើមបង្កើតក្រុមហ៊ុន Baray Global Management ក្នុងតំបន់សួនបណ្ដុំសហគ្រាស ធុនតូច និងមធ្យម (SME Cluster 4.0 )ស្តែងចេញអំពីគោលបំណងក្នុងការគៀងគរប្រមូលផ្តុំការវិនិយោគ ដែលបង្កើតបានទៅជា ECO SYSTEM វិស័យសិប្បកម្មស្របតាមស្តង់ដាឧស្សាហកម្ម ការបង្កើន ច្រវាក់ផលិតកម្ម ការកែច្នៃ ផលិតផលកសិកម្មក្នុងស្រុក តាមរយៈការលើកកម្ពស់ស្តង់ដាផលិតផល ហាឡាល់ ការគាំពារហិរញ្ញវត្ថុ ការជំរុញការនាំចេញទៅក្រៅប្រទេស និងការចូលរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងប្រទេស។

ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុនបានខិតខំធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីជម្រុញការអភិវឌ្ឍ សហគ្រាសតូច និងមធ្យម តាមរយៈវេទិកាធុរកិច្ច ៣លើក ការចូលរួមសន្និសីទ និងកិច្ចប្រជុំជាមួយ ដៃគូជាតិ និងអន្តរជាតិជាច្រើន ដែលមានការចូលរួមពីម្ចាស់សហគ្រាស អ្នកផលិត និងអង្គភាពរដ្ឋចំនួន ប្រមាណ ៤០០រូប។ សកម្មភាពទាំងនេះមានគោលបំណងចំបង ក្នុងការផ្សព្វផ្សាយឱកាសទីផ្សារ អន្តរជាតិ បង្កើនសមត្ថភាពផលិតកម្ម ឆ្ពោះទៅឧស្សាហកម្ម 4.0 និងបង្កើតបណ្តាញសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនអន្តរជាតិពីជាង ១០ប្រទេស ក្នុងតំបន់ និងក្រៅតំបន់ ASEAN ព្រមទាំងប្រទេសក្នុង តំបន់មជ្ឈិមបូព៌ា និងសហភាពអឺរ៉ុប ដើម្បីជម្រុញការនាំចេញ ការវិនិយោគ និងការផលិតក្នុងស្រុកឱ្យ ស្របតាមស្តង់ដាអន្តរជាតិ។

 

 

camm

Recent Posts

អាមេរិកបារម្ភថា អ៊ីស្រាអែលអាចមានផែនការសម្លាប់មន្ត្រីចរចាកំពូលរបស់អ៊ីរ៉ង់ អំឡុងកិច្ចពិភាក្សាបទឈប់បាញ់

សារព័ត៌មាន The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់មានការព្រួយបារម្ភថា អ៊ីស្រាអែលអាចកំពុងរៀបចំផែនការសម្លាប់មន្ត្រីចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចចរចាដ៏រសើបស្តីពីបទឈប់បាញ់ ដែលបានចាប់ផ្តើមកាន់តែសកម្មនៅដើមឆ្នាំនេះ។ (more…)

3 days ago

ខេត្តកោះកុងប្រកាសតែងតាំងគណៈអ៊ីម៉ាំខេត្តថ្មី ដើម្បីបន្តបម្រើសហគមន៍ខ្មែរឥស្លាម

កោះកុង៖ រដ្ឋបាលខេត្តកោះកុង សហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានប្រកាសតែងតាំងលោក ឡោះ ម៉ាន ជាប្រធានគណៈអ៊ីម៉ាំខេត្តកោះកុងថ្មី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបន្តដឹកនាំ និងបម្រើការងារសាសនាជូនសហគមន៍ខ្មែរឥស្លាម បន្ទាប់ពីថ្នាក់ដឹកនាំជំនាន់មុនបានទទួលមរណភាព។ (more…)

3 days ago

Cambodia and U.S. Sign Historic ‘Open Skies’ Aviation Deal

Cambodia and the United States have officially signed a historic Open Skies agreement, establishing the…

4 days ago

Cambodia Unleashes ‘Gastro-Diplomacy’ Strategy to Feast on Tourism Growth

Cambodia is turning its culinary heritage into a powerful economic driver, convening top officials and…

4 days ago

Cambodia Fully Prepared to Host Historic 20th Francophonie Summit in November

Cambodia has officially reaffirmed its readiness to host the landmark 20th Francophonie Summit this November,…

4 days ago

Cambodia’s Overland Trade Route to China, Boosting Agricultural Exports

A newly opened overland export route traversing Laos into China is set to dramatically expand…

4 days ago