• January 30, 2025
 ម៉ាឡេស៊ី ប្រកាសចាប់ដៃជាមួយរដ្ឋាភិបាលនៃប្រទេសជប៉ុន នឹងកសាងហ្គាហ្សាឡើងវិញ ដោយសាងសង់សាលារៀន មន្ទីរពេទ្យ និងវិហារឥស្លាម ខណៈការខូចខាតត្រូវបានប៉ានប្រមាណថា មានតម្លៃជាង ១ពាន់ពាន់លានដុល្លារ

ម៉ាឡេស៊ី ប្រកាសចាប់ដៃជាមួយរដ្ឋាភិបាលនៃប្រទេសជប៉ុន នឹងកសាងហ្គាហ្សាឡើងវិញ ដោយសាងសង់សាលារៀន មន្ទីរពេទ្យ និងវិហារឥស្លាម ខណៈការខូចខាតត្រូវបានប៉ានប្រមាណថា មានតម្លៃជាង ១ពាន់ពាន់លានដុល្លារ

Spread the love
Digiqole Ad

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតុស្រ៊ី អាន់វើរ អ៊ីប្រាហ៊ីម បានប្រកាសថា ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅតំបន់ហ្គាហ្សា ដោយសាងសង់សាលារៀន មន្ទីរពេទ្យ និងវិហារឥស្លាម ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន។ លោកបន្តថា គម្រោងទាំងនោះនឹងត្រូវអនុវត្តដោយមានការគាំទ្រពីវិស័យឯកជន និងប្រជាជនម៉ាឡេស៊ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

នៅក្នុងវីដេអូខ្លីមួយ ដាតុស្រ៊ី អាន់វើរ អ៊ីប្រាហ៊ីម បាននិយាយថា៖ “ម៉ាឡេស៊ី និងជប៉ុនកំពុងធ្វើការរួមគ្នាដើម្បីបង្កើតមូលនិធិមួយក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍន៍ប៉ាឡេស្ទីន (Ceapad) ដើម្បីពន្លឿនការកសាងតំបន់ហ្គាហ្សាឡើងវិញ។ នេះជាការខិតខំប្រឹងប្រែងរបស់យើង ការលះបង់របស់យើងក្នុងនាមជាសង្គមមួយ និងប្រជាជាតិមួយ (ដើម្បីជួយកសាងតំបន់ហ្គាហ្សាឡើងវិញ)”។

យោងតាមរបាយការណ៍ ការសាងសង់ឡើងវិញនូវតំបន់ហ្គាហ្សា ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជាង ១ពាន់ពាន់លានដុល្លារ ដោយសារកន្លែងសំខាន់ៗដូចជាវិហារឥស្លាម សាលារៀន មន្ទីរពេទ្យ និងផ្ទះជាច្រើនខ្នង ត្រូវបានវាយកម្ទេចចោល។

គួរជម្រាបថា ពលរដ្ឋប៉ាឡេស្ទីនជាង ១លាននាក់ បានធ្វើដំណើរតាមដងផ្លូវសំខាន់ៗឆ្ពោះទៅភាគខាងជើងក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយភាពរីករាយចំពោះការត្រលប់ទៅវិញ ក្រោយពីការរស់នៅក្នុងជំរកបណ្តោះអាសន្នជាច្រើនខែ បន្ទាប់ពីមានកិច្ចព្រមព្រៀមឈប់បាញ់ ដែលចូលជាធរមាន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

ប៉ុន្តែទោះបីយ៉ាងណា ហ្គាហ្សាត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដោយសារតែការវាយប្រហារពីសំណាក់អ៊ីស្រាអែល នៅក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក៕

Digiqole Ad

Related post