ព័ត៌មានជាតិ

ម៉ាឡេស៊ី ចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ រួមនឹងការផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា

Spread the love

ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតុ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍ចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ រួមនឹងការផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា។

ចំណាប់អារម្មណ៍ខាងលើរបស់ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ខណៈឯកឧត្តមបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិជាស្នូល។

នាក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភា បានមានប្រសាសន៍ថា អាស៊ានគួរតែរីកចំម្រើនជាមួយគ្នា ព្រោះអាស៊ានមានទាំងប្រជាជន ថវិកា ទ្រព្យ និងការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាក្រុម (block) ប្រជាជាតិតែមួយ និងតម្រូវឱ្យយើងកសាងនូវទំនុកចិត្ត សាមគ្គីគ្នាធ្លុងមួយ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្នា ក្នុងនាមជាអ្នកជិតខាងល្អ។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្នុងនាមប្រធានអាស៊ាន ម៉ាឡេស៊ីចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ … ជាពិសេស ការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែការផ្លាស់ប្តូរនិស្សិតផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ាឡេស៊ី។

ឯកឧត្តមប្រធានរដ្ឋសភា បានបន្តថា តាងនាមឱ្យរដ្ឋសភាម៉ាឡេស៊ី ឯកឧត្តម ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានក្តីរីករាយ និងសាទរចំពោះទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល ១២ខែ ចុងក្រោយនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសទាំងពីរ គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍…។

សម្តេចតេជោ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើឱ្យតំបន់នេះរីកចម្រើនបន្ថែមទៀត និងស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ៕

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

1 week ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

2 weeks ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

2 weeks ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

2 weeks ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

2 weeks ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

4 weeks ago