
ម៉ាឡេស៊ីស្នើបង្កើនកូតាអ្នកធ្វើធម្មយាត្រាហាជីសម្រាប់ពលរដ្ឋខ្លួន ខណៈដែលប្រជាជានមានការកើនឡើង

ម៉ាឡេស៊ី៖ ដាតុ មហាំណាអ៊ីម មុក្ខតើរ ( Mohd Na’im Mokhtar )រដ្ឋមន្ត្រីនៃនាយកដ្ឋាននាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសាសនាបាននិយាយថា ប្រទេសម៉ាឡេស៊ីបានបង្ហាញពីបំណងរបស់ខ្លួនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់ការបង្កើនកូតាហាជីឲ្យស្របតាមចំនួនប្រជាជនរបសើខ្លួនដែលការស្នើនេះបានលើកឡើងក្នុងជំនួបរបស់គាត់ជាមួយរដ្ឋមន្ត្រីក្រសួងកច្ចការហាជ្ជី និងអ៊ុំរ៉ស់ នៃប្រទេសអារ៉ាប៊ីសាអូឌីតគឺ លោកបណ្ឌិត Tawfiq Fawzan Al-Rabiah កាលពីថ្ងៃចន្ទ ទី២៦ សីហាកន្លងទៅ។
កន្លងមកកូតាហាជីសម្រាប់ម៉ាឡេស៊ីត្រូវបានរដ្ឋាភិបាលអារ៉ាប៊ីសាអូឌិតផ្តល់ជូនជាង៣០០០០ កន្លែង។ តែដោយសារប្រជាជននឹងអ្នកដែលប្រាថ្នាចង់ទៅមានការកើនឡើង ។
គួរឲ្យដឹងថា លោកបណ្ឌិត Tawfiq Fawzan Al-Rabiah រដ្ឋមន្ត្រីក្រសួងកច្ចការហាជ្ជី និងអ៊ុំរ៉ស់ នៃប្រទេសអារ៉ាប៊ីសាអូឌីបានបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីពីថ្ងៃទី២៦ ដល់ ថ្ងៃ២៨ សីហា ឆ្នាំ២០២៤ ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ប្រភព៖ The Sun





