ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីរឹតបន្តឹងសន្តិសុខតាមព្រំដែនថៃ បន្ទាប់ពីការវាយប្រហារនៅភាគខាងត្បូងថៃ និងអំពាវនាវឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វ់ដំណើរទៅតំបន់នោះ

Spread the love
ម៉ាឡេស៊ីបានបង្កើនការត្រៀមលក្ខណៈសន្តិសុខ និងរឹតបន្តឹងការគ្រប់គ្រងតាមបណ្តោយព្រំដែនម៉ាឡេស៊ី–ថៃ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់នៅតំបន់ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។

សារព័ត៌មាន Bernama រាយការណ៍ថា មានហេតុការណ៍បំផ្ទុះគ្រាប់បែក ការដុតបំផ្លាញអគាររដ្ឋាភិបាលមូលដ្ឋាន និងការដុតសំបកកង់ជាង ៥០ករណី នៅក្នុងខេត្តចំនួន៣ នៃភាគខាងត្បូងប្រទេសថៃ។
អាជ្ញាធរម៉ាឡេស៊ីបានដាក់កម្លាំងសន្តិសុខនៅតាមតំបន់ព្រំដែនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងកាត់ព្រំដែន ឬការជ្រៀតចូលដែលអាចកើតមាន។ មេបញ្ជាការកងកម្លាំងប្រតិបត្តិការទូទៅតំបន់ភាគអាគ្នេយ៍ម៉ាឡេស៊ី លោក Ahmad Radzi Hussain បានបញ្ជាក់ថា ការគ្រប់គ្រងព្រំដែនកំពុងត្រូវបានពង្រឹងជាវិធានការបង្ការ។
ទោះជាយ៉ាងណា អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា មិនមានភស្តុតាងបញ្ជាក់ថា ខ្មាន់កាំភ្លើង ឬក្រុមប្រដាប់អាវុធពីការវាយប្រហារនៅភាគខាងត្បូងថៃ បានឆ្លងចូលទឹកដីម៉ាឡេស៊ីនោះទេ។ ប៉ូលិសបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់ខេត្តប៉ាត់តានី យ៉ាឡា និងណារ៉ាធីវ៉ាត់។
គួរបញ្ជាក់ថា ការរឹតបន្តឹងសន្តិសុខនេះ ធ្វើឡើងក្នុងបរិបទដែលតំបន់ភាគខាងត្បូងថៃ នៅតែប្រឈមនឹងអំពើហិង្សា និងការវាយប្រហារដែលកើតមានជាបន្តបន្ទាប់ ហើយអាជ្ញាធរម៉ាឡេស៊ីកំពុងព្យាយាមការពារកុំឱ្យអស្ថិរភាពឆ្លងរាលដាលចូលតំបន់ព្រំដែនរបស់ខ្លួន។
ប្រភព៖សារព័ត៌មានម៉ាឡេស៊ី
camm

Recent Posts

តុលាការអ៊ីរ៉ង់ បញ្ជាឱ្យសហរដ្ឋអាម៉េរិកបង់សំណង ២៩០ពាន់លានដុល្លារ ពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងអ៊ីរ៉ង់

អ៊ីរ៉ង់៖ មន្ត្រីតុលាការអ៊ីរ៉ង់បានឱ្យដឹងថា តុលាការប្រទេសនេះបានចេញសេចក្តីសម្រេចបញ្ជាឱ្យសហរដ្ឋអាម៉េរិកបង់ប្រាក់សំណងចំនួន ២៩០ពាន់លានដុល្លារ ពាក់ព័ន្ធនឹងសកម្មភាពដែលអ៊ីរ៉ង់ចោទប្រកាន់ថា បានធ្វើឡើងប្រឆាំងនឹងប្រទេសខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍។ (more…)

11 hours ago

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ អញ្ជើញជាអធិបតីពិធីបើក «សមយុទ្ធនាគមាស ឆ្នាំ២០២៦»

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញជាអធិបតីពិធីបើក «សមយុទ្ធនាគមាស…

11 hours ago

ឯកឧត្តម សុះ មុះសិន តំណាងរដ្ឋសភាកម្ពុជា ថ្លែងសន្ទរកថាក្នុងមហាសន្និបាតសភា នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (PABSEC) នៅប្រទេសក្រិក

ទីក្រុងអាតែន៖ ឯកឧត្តម សុះ មុះសិន បានអញ្ជើញថ្លែងសន្ទរកថាក្នុងនាមជាតំណាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតសភានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (Parliamentary Assembly of the Black Sea Economic Cooperation –…

11 hours ago

អ្នកអវកាសមូស្លីមប៉ាគីស្ថាន បង្កើតប្រវត្តិសាស្ត្រក្លាយជាជនជាតិប៉ាគីស្ថានដំបូងគេដែលធ្វើដំណើរទៅកាន់ទីអវកាស

លោក Muhammad Zeeshan Ali ជាអ្នកបើកយន្តហោះចម្បាំងនៃកងទ័ពអាកាសប៉ាគីស្ថាន បានចូលរួមបេសកកម្មអវកាស Shenzhou-24 របស់ប្រទេសចិន ដែលបានបាញ់បង្ហោះដោយជោគជ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ (more…)

11 hours ago

និស្សិតកម្ពុជាចំនួន ២១រូប បញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រពីសាកលវិទ្យាល័យអាល់អាសហ៊ើរ នៃប្រទេសអេហ្ស៊ីប

ក្រុងគែរ៖ និស្សិតកម្ពុជាចំនួន ២១រូប បានទទួលសញ្ញាបត្រក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអាល់អាសហ៊ើរ (Al-Azhar University) នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្នុងពិធីប្រគល់សញ្ញាបត្រដែលបានរៀបចំឡើងកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ (more…)

11 hours ago

ក្រុមហ៊ុន CP ប្រកាសបិទសាខា 7-Eleven ទាំងអស់នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រុមហ៊ុន CP All Plc របស់ប្រទេសថៃ បានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ តទៅ។ (more…)

11 hours ago