ព័ត៌មានអន្តរជាតិ

មេទ័ពប្រទេសលីប៊ីស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀតនៅប្រទេសតួកគីយ៉េ

Spread the love
មេបញ្ជាការកងទ័ពលីប៊ីលោក Mohammed Ali Ahmed Haddad ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀតនៅប្រទេសតួកគីយ៉េ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥នៅទីក្រុង អង់ការ៉ា ខណៈមូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានគេដឹងទេ។

លោក Haddad និងមន្ត្រីផ្សេងទៀត បានជិះយន្តហោះឯកជន Falcon 50 វិលត្រឡប់ទៅប្រទេសលីប៊ីវិញនាវេលាម៉ោង៨:១០នាទីយប់ ប៉ុន្តែ៤២នាទីក្រោយមក យន្តហោះក៏សុំចុះចតបន្ទាន់ រួចក៏បាត់ការទាក់ទងតែម្តង។
គួរឲ្យដឹងថា លោក Haddad និងមន្ត្រីយោធារបស់គាត់ បានធ្វើដំណើរទៅតួកគី សម្រាប់កិច្ចពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងសន្តិសុខ រវាងប្រទេសទាំងពីរ៕
ប្រភព៖ The Libya Update
camm

Recent Posts

G7 រួមគ្នាថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូធីលើអារ៉ាប៊ីសាអូឌីត និងអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការផ្គត់ផ្គង់អាវុធ

រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 កាលពីថ្ងៃទី២២ ខែកញ្ញា បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ូធីនៅប្រទេសយេម៉ែន និងការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត។ (more…)

2 days ago

អង់គ្លេសប្រកាសផ្តល់ការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត តទល់ការវាយប្រហារពីក្រុមហ៊ូទី

នៅទីបំផុត ចក្រភពអង់គ្លេសបានសម្រេចផ្តល់ការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងសមត្ថភាពការពារតាមផ្លូវអាកាស ប្រឈមនឹងការវាយប្រហាររបស់ក្រុមហ៊ូទីនៅយ៉េមែន។ (more…)

4 days ago

លោក ត្រាំ សង្ឃឹមថាសង្គ្រាមអាមេរិក-អ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៦ ខែកញ្ញា ថា លោកសង្ឃឹមថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងខិតជិតដល់ទីបញ្ចប់ ខណៈកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយ នៅតែបន្ត។ (more…)

1 week ago

ការិយាល័យថវិកាសភាអាមេរិក៖ សង្គ្រាមជាមួយអ៊ីរ៉ង់ចំណាយប្រមាណ ៣៨ ពាន់លានដុល្លារ

យោងតាមរបាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក (CBO) ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ការចំណាយរបស់សហរដ្ឋអាមេរិកលើសង្គ្រាមរយៈពេល ៦ ខែជាមួយអ៊ីរ៉ង់ បានកើនដល់ប្រមាណ ៣៨ ពាន់លានដុល្លារ។ (more…)

1 week ago

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីបង្គោល និងភាគីពាក់ព័ន្ធ ក្នុងការផ្តល់សេវាទេសចរណ៍ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម។ (more…)

1 week ago

ប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត ស្ទាក់បំផ្លាញដ្រូនរបស់ក្រុមហ៊ូទី នៅក្បែរម៉ាក្កះ

ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក ឬដ្រូនមួយគ្រឿង ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ូទីពីប្រទេសយេម៉ែន នៅក្បែរទីក្រុងបរិសុទ្ធម៉ាក្កះ។ (more…)

1 week ago