• December 5, 2024
 មហាសន្និបាតអង្គការសហប្រជាជាតិ ជំរុញឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន និងអំពាវនាវឱ្យអ៊ីស្រាអែលចាកចេញពីទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ដោយខុសច្បាប់

មហាសន្និបាតអង្គការសហប្រជាជាតិ ជំរុញឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន និងអំពាវនាវឱ្យអ៊ីស្រាអែលចាកចេញពីទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ដោយខុសច្បាប់

Spread the love
Digiqole Ad

មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានជំរុញឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន និងអំពាវនាវឱ្យអ៊ីស្រាអែលចាកចេញពីទឹកដីប៉ាឡេស្ទីន ដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ នៅក្រោមច្បាប់អន្តរជាតិ។

សេចក្តីសម្រេចដែលបានអនុម័តដោយសំឡេង 157-8 ខណៈសហរដ្ឋអាមេរិក និងអ៊ីស្រាអែលស្ថិតក្នុងចំណោមអ្នកប្រឆាំង ជាមួយនឹងការបោះឆ្នោតអនុប្បវាទចំនួនប្រាំពីរ មហាសន្និបាតបានសម្តែងនូវការគាំទ្រដោយមិនងាករេ ស្របតាមច្បាប់អន្តរជាតិ សម្រាប់ដំណោះស្រាយរដ្ឋពីរ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ដំណោះស្រាយបានចែងថា រដ្ឋទាំងពីរគួរតែមានការរស់នៅជាមួយគ្នាដោយសន្តិភាព និងសន្តិសុខនៅតាមព្រំដែនដែលត្រូវបានទទួលស្គាល់ ដោយផ្អែកលើព្រំដែនមុនឆ្នាំ១៩៦៧។ អង្គការសហប្រជាជាតិ បន្តចាត់ទុកតំបន់វេសប៊ែង ទីក្រុងយេរ៉ូសាឡឹមខាងកើត និងហ្គាហ្សាស្ទ្រីប ជាការកាន់កាប់ដោយខុសច្បាប់ពីសំណាក់អ៊ីស្រាអែល។

ដោយយោងទៅលើសេចក្តីសម្រេចថ្មីៗរបស់តុលាការយុត្តិធម៌អន្តរជាតិ មហាសន្និបាតបានជំរុញឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់របស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងបញ្ឈប់សកម្មភាពថ្មីៗទៀតទាំងអស់។ មហាសន្និបាតបានអំពាវនាវឱ្យមានការសម្រេចបាននូវសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន ជាចម្បងនោះគឺសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិទទួលបានរដ្ឋឯករាជ្យរបស់ពួកគេ។

ដើម្បីអាចសម្រេចគោលដៅនេះ មហាសន្និបាតបានអំពាវនាវឱ្យមានកិច្ចប្រជុំអន្តរជាតិកម្រិតខ្ពស់នៅទីក្រុងញូវយ៉ក ក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដោយមានបារាំង និងអារ៉ាប៊ីសាអូឌីត ជាសហប្រធាន ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ៕

Digiqole Ad

Related post