មន្រ្តីសេតវិមាន៖សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងសកម្មភាពសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ទេ
អាមេរិក៖ មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងការវាយប្រហារណាមួយ ជាមួយនឹងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ទេ ប្រសិនបើអ៊ីស្រាអែលសម្រេចចិត្តបែបនេះ។ នេះបើយោងតាមចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។
អ៊ីរ៉ង់ បានបាញ់បង្ហោះយន្តហោះដ្រូន និងគ្រាប់រ៉ុក្កែតរាប់រយគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា។