
មន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីកិច្ចសន្យា ២រូប ដែលបានទាញម៉ូតូប្រជាពលរដ្ឋអោយដួល នៅស្តុបណតប៊្រីឌ នាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ត្រូវបានដាក់ពិន័យផ្អាកការងារហើយ

មន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីកិច្ចសន្យា ២រូប ដែលបានទាញម៉ូតូប្រជាពលរដ្ឋអោយដួល នៅស្តុបណតប៊្រីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្អាកការងារបណ្តោះអាសន្ន រង់ចាំគោលការណ៍ដើម្បីវិធានការបន្ត។យោងតាមការបង្ហោះផ្សាយដោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអោយដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានកោះហៅមន្រ្តីមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា ២រូប ឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ មកសួរនាំ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយចោទថា បានកាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលអោយដួលដែលនាំអោយរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។

