• March 26, 2025
 មនុស្សស្លាប់ជិត ២០នាក់ ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែង នៅកូរ៉េខាងត្បូង

មនុស្សស្លាប់ជិត ២០នាក់ ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែង នៅកូរ៉េខាងត្បូង

Spread the love
Digiqole Ad
មនុស្សស្លាប់យ៉ាងហោចណាស់ ១៨នាក់ ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែង នៅទូទាំងតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង។ ភ្លើងឆេះព្រៃបានរាលដាលពាសពេញតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា ដោយបង្ខំឱ្យអ្នកស្រុករាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង និងតំបន់ជុំវិញ ខណៈអាជ្ញាធរបានផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

លោក Lee Byung-doo អ្នកជំនាញខាងគ្រោះមហន្តរាយព្រៃឈើ នៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រព្រៃឈើ បាននិយាយថា ភ្លើងឆេះនៅ Uiseong មានដល់ទៅ ៦៨ភាគរយ ដែលផ្ទុក និងបង្កការខូចខាតធ្ងន់ធ្ងរដោយខ្យល់បក់ខ្លាំង និងល្បឿនដែលមិនអាចនឹកស្មានដល់។
ប្រធានាធិបតីស្តីទី លោក Han Duck-soo បានដាក់ពង្រាយឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ និងបុគ្គលិកជើងគោក ដើម្បីទប់ទល់នឹងភ្លើងឆេះ ដែលបណ្តាលមកពីខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត៕
Digiqole Ad

Related post