• December 19, 2024
 មនុស្សយ៉ាងហោចណាស់៦០នាក់បានស្លាប់ និង រាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយពីមានការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសស៊ូដង់

មនុស្សយ៉ាងហោចណាស់៦០នាក់បានស្លាប់ និង រាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយពីមានការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសស៊ូដង់

Spread the love
Digiqole Ad

ស៊ូដង់៖ ទំនប់វារីអគ្គិសនី Arbaat នៅភាគខាងកើត នៃប្រទេសស៊ូដង់ បានបាក់កាលពីថ្ងៃអាទិត្រ ទី២៥ ខែសីហា ឆ្នាំ២០២៤ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៦០នាក់បានស្លាប់ និង រាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈការបាក់នេះបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ទើបនាំឱ្យទឹកជន់លេចពេញទៅដោយភក់ ដោយបំផ្លាញភូមិនៅជិតៗនោះ និង ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានការលំបាក។ ហើយទំនប់វារីអគ្គិសនីខាងលើ ស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីភាគខាងជើង នៃទីក្រុង Port Sudan មានអាងស្តុកទឹក ដែលមានសមត្ថភាព២៥លានម៉ែត្រគូប និង ជាប្រភពទឹកដ៏សំខាន់សម្រាប់ទីក្រុងទាំងមូល។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ការជន់លេចគឺជាបញ្ហាកើតឡើងដដែលៗនៅក្នុងប្រទេសស៊ូដង់ ដែលជាធម្មតាកើតឡើងនៅចន្លោះខែមិថុនាដល់ខែតុលា។ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានបណ្តាលឱ្យបាត់បង់ជីវិត និង ខូចខាតដីកសិកម្មយ៉ាងច្រើន។ រដូវវស្សាឆ្នាំនេះ បានធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងប្រទេសស៊ូដង់កាន់តែធ្ងន់ធ្ងរឡើង ដែលកំពុងប្រឈមមុខនឹងជម្លោះដ៏ធ្ងន់ធ្ងរ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា។

Digiqole Ad

Related post