អ្នករៀបចំកម្មវិធី បាននិយាយថា មនុស្សជាង ២ម៉ឺននាក់មកពីជុំវិញពិភពលោក បានសម្រុកទៅកាន់ទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស សម្រាប់ចុងសប្តាហ៍ដ៏មានរសជាតិ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ពិធីបុណ្យអាហារហាឡាល់ពិភពលោកប្រចាំឆ្នាំ (World Halal Food Festival) សម្រាប់ឆ្នាំ២០២៣។
នេះគឺជាឆ្នាំទីប្រាំបី ក្នុងការរៀបចំព្រឹត្តិការណ៍នេះដែលត្រូវបានចាត់ទុកថាជាពិធីបុណ្យអាហារហាឡាលដ៏ធំបំផុត និងដំណើរការយូរបំផុតនៅលើពិភពលោក។ វាត្រូវបានប្រារព្ធធ្វើឡើង កាលថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅពហុកីឡដ្ឋាន London Stadium ក្នុងឧទ្យាន Queen Elizabeth Olympic Park។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
លោក Graham Gilmore នាយកប្រតិបត្តិនៃកីឡដ្ឋាន London Stadium បាននិយាយថា “យើងពិតជារីករាយក្នុងការស្វាគមន៍ការត្រលប់មកវិញនូវពិធីបុណ្យអាហារដ៏អស្ចារ្យនេះសម្រាប់ឆ្នាំទី៣ ដែលរៀបចំធ្វើឡើងនៅ កីឡដ្ឋាន London Stadium។ កន្លែងរបស់យើងគឺសមល្អសម្រាប់ព្រឹត្តិការណ៍នេះ ដែលប្រមូលផ្តុំនូវអាហារ តន្ត្រី និងវប្បធម៌នៃសហគមន៍មូស្លីមសម្រាប់ទាំងអស់គ្នាដើម្បីរីករាយនៅក្នុងបេះដូងនៃទីក្រុងឡុងដ៍ខាងកើត”។
សាសនាឥស្លាមគឺជាសាសនាធំទីពីរនៅចក្រភពអង់គ្លេស! យោងតាមតួលេខជំរឿន ចំនួនប្រជាជនម៉ូស្លីមបានកើនឡើងចំនួន ១.២លាននាក់ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣.៩លាននាក់ ក្នុងឆ្នាំ២០២១ ឬប្រហែល ៦.៥ភាគរយ កើនឡើងពី ៤.៤ភាគរយ ក្នុងឆ្នាំ២០១១។
ទីផ្សារហាឡាលនៅចក្រភពអង់គ្លេស កំពុងកើនឡើងក្នុងអត្រាគួរឱ្យកត់សម្គាល់ ហើយតម្លៃសរុបរបស់វាត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី ១ពាន់លានផោន (១.២ពាន់លានដុល្លារ) ទៅ ២ពាន់លានផោន។ នេះបើយោងតាមគណៈកម្មាធិការត្រួតពិនិត្យហាឡាល់ ដែលជាស្ថាប័នបញ្ជាក់ហាឡាល់ធំបំផុតនៅក្នុងប្រទេស។
លោកស្រី Iman Mustafa ប្រធានប្រតិបត្តិករនៃសមាគមពាណិជ្ជកម្មឥស្លាមអង់គ្លេស បាននិយាយថា តួនាទីរបស់ពួកគេគឺដើម្បីលើកកម្ពស់ សម្របសម្រួល និងគាំទ្រដល់អាជីវកម្មដែលផ្គត់ផ្គង់ផលិតផល និងសេវាកម្មហាឡាល់។ គោលបំណង និងបេសកកម្មរបស់យើងគឺធ្វើយ៉ាងណាដើម្បីឲ្យសេដ្ឋកិច្ចហាឡាលរីកចម្រើននៅក្នុងចក្រភពអង់គ្លេស និងទូទាំងពិភពលោក។
លោកស្រី Mustafa បាននិយាយថា៖ “ហេតុផលមួយក្នុងចំណោមហេតុផលដែលយើងសម្រេចចិត្តរៀបចំពិធីបុណ្យអាហារហាឡាល់ពិភពលោកគឺការប្រើប្រាស់អាហារដើម្បីបំបែករបាំងសង្គម និងការយល់ខុសនៅក្នុងសហគមន៍មូស្លីម” ។ “វាគឺជាវិធីមួយដើម្បីបង្កើតវេទិកាមួយដើម្បីចូលរួមសហគមន៍ទាំងអស់ដោយប្រើអាហារជាយានជំនិះ ហើយនោះជាអ្វីដែលយើងបានធ្វើដោយនាំយកមនុស្សប្រភេទផ្សេងៗគ្នាពីជំនឿ និងសាវតាផ្សេងៗគ្នាដើម្បីរីករាយជាមួយអាហារជុំវិញតុ៕
ប្រទេសអារ៉ាប់ និងប្រទេសមូស្លីមជាច្រើន បានថ្កោលទោសការចូលលុកលុយបរិវេណវិហារ Al-Aqsa នៅក្រុង Jerusalem ដោយរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir និងក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល ក្រោមការការពាររបស់កងកម្លាំងប៉ូលិសអ៊ីស្រាអែល។ នៅថ្ងៃទី 29 ខែកញ្ញា ឆ្នាំ…
អ៊ីស្រាអែល៖ ជើងហោះហើរ Flydubai ពីទីក្រុងឌូបៃទៅទីក្រុង Tel Aviv បហរទេសអ៊ីស្រាអែល បានបញ្ចេញសញ្ញាអាសន្ន 7700 ខណៈកំពុងហោះហើរ ហើយបានបង្វែរទិសដៅនៅលើដែនអាកាសអារ៉ាប៊ីសាអូឌីត។ (more…)
រ៉ាបាត៖ព្រះមហាក្សត្រ Mohammed VI នៃប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦បានតែងតាំងលោកស្រី Fatima Ezzahra El Mansouri ជាប្រមុខរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដែលធ្វើឱ្យលោកស្រីក្លាយជា…
ស្ថានទូតតួកគីប្រចាំកម្ពុជា បានជូនដំណើរនិស្សិតនគរបាលកម្ពុជាចំនួន ១០រូប ទៅកាន់ប្រទេសតួកគី ដើម្បីបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ និងអនុបណ្ឌិត នៅបណ្ឌិតសភានគរបាលតួកគី ក្រោមកម្មវិធីអាហារូបករណ៍ពេញលេញ។ (more…)
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានចាប់ផ្តើមដំណើរការបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១,៥០០នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ជាដំណាក់កាលដំបូងនៃកម្មវិធីដែលអាចនឹងបញ្ជូនមនុស្សរហូតដល់ ៥,០០០នាក់។ រដ្ឋាភិបាលម៉ាឡេស៊ីអះអាងថា ការវិលត្រឡប់នេះធ្វើឡើងដោយស្ម័គ្រចិត្ត។ (more…)
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្តេជ្ញាថា ទួរគីនឹងបន្តទាមទារឱ្យអ្នកដែលត្រូវបានចោទប្រកាន់ថាទទួលខុសត្រូវចំពោះអំពើឃោរឃៅ និងឧក្រិដ្ឋកម្មនៅតំបន់ហ្កាហ្សា និងតំបន់ផ្សេងទៀត ប្រឈមមុខនឹងយុត្តិធម៌។ (more…)